អគ្គនាយកក្រុមហ៊ុន Doung Dragon International ដឹកនាំក្រុមយុវជនតាម Facebook ចូលរួមបរិច្ចាគឈាម ជួយជនរងគ្រោះ

ភ្នំពេញ ៖ ដើម្បីចួលរួមចំណែក ជួយជនរងគ្រោះ ដែលត្រូវការ ឈាមជាចាំបាច់ ពែលមានគ្រោះថ្នាក់ដល់អាយុជីវិត និងតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នោះ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ អគ្គនាយកក្រុមហ៊ុន Doung Dragon International លោកឧកញ៉ា ដួង ឆាយ និងក្រុមគ្រួសារ ព្រមទាំង យុវជន ក្នុងប្រព័ន្ធទំនាក់ទំនង Facebook ប្រមាណ៧០ទៅ៨០នាក់ ចូលរួមបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលធ្វើឡើងនៅផ្សារអ៊ីអនជាន់ទី១។

ថ្លែងប្រាប់អ្នកកាសែត ក្រោយបរិច្ចាគឈាម លោកឧកញ៉ា ដួង ឆាយ បាននិយាយថា «ក្នុងគោលបំណង ដើម្បីចូលរួម ចំណែកជួយដល់សង្គម ជួយដល់បងប្អូន ដែលជួបនូវគ្រោះថ្នាក់ ហើយត្រូវការឈាម សង្គ្រោះបន្ទាន់ ខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងក្រុមយុវជនវ័យក្មេងបានស្ម័គ្រចិត្ត ចូលរួម បរិច្ចាគឈាមនៅពេលនេះ»។ លោកអគ្គនាយកបានបន្តទៀតថា «អ្វីដែលខ្ញុំធ្វើ គឺ ដើម្បីសង្គមល្អ យើងរស់នៅ ក្នុងសង្គមដែលល្អ យើងធ្វើល្អដល់សង្គម ចឹងសង្គមផ្តល់អ្វីៗល្អៗ ឲ្យយើងសប្បាយចិត្តដល់យើងវិញ ។ ហើយយើងមានមោទនភាពណាស់ ដែលយុវជន យើងបានរួមគ្នា បរិច្ចាគឈាម ដើម្បីជួយដល់អ្នករងគ្រោះ ជួយដល់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារ ពិសេស ស្វែងយល់ពីការងារមនុស្សធម៌ និងសង្គមជាតិទាំងមូលផងដែរ» ។

ដោយឡែក លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម នៃ ក្រសួងសុខាភិបាល បានថ្លែងថា ដោយមានចិត្ត សប្បុរសធម៌ ក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស ពលរដ្ឋក្រីក្រដែលបានជួប គ្រោះថ្នាក់ផ្សេងៗ ហើយគ្មានបងប្អូនជួយបរិច្ចាគឈាមនោះ។ លោកបន្តថា ក្នុងមួយថ្ងៃមជ្ឈមណ្ឌល ត្រូវ ការឈាម ប្រមាណជា១០០ប្លោក ហើយក្នុងមួយខែ៣០០០ប្លោក ព្រោះមានអ្នកជំងឺ ដែលត្រូវការឈាមជារៀងរាល់ ដែលមិនអាចអត់បានឡើយ។

លោក ហុក គឹមចេង ក៏បានជំរុញនិងអំពាវ ទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្ដាចូលរួមបរិច្ចាគ ឈាមមកដល់អង្គភាព របស់លោក ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាម ជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំង លើការជួយសង្គ្រោះជីវិតអ្នកដទៃ ។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបាន ថ្លែងបញ្ជាក់ថា បើសិនជាគ្មានការចូលរួម ចំណែកពីសប្បុរសជនទាំងឡាយនោះ មជ្ឈមណ្ឌល ក៏មិនអាចទ្រទ្រង់ និងផលិតឈាម ដោយខ្លួននោះឡើយ ដូច្នេះការចូលរួមរបស់ បងប្អូន ពិតជាមានសារសំខាន់យ៉ាងខ្លាំង ។

ចំពោះការបរិច្ចាគឈាមត្រូវបាន លោក ហុក គឹមចេង អះអាងថា មិនមានការប៉ះ ពាល់សុខភាពនោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភ និងគិតផ្ដេសផ្ដាស់ ពោលមុនការ បរិច្ចាគឈាម គឺគ្រូពេទ្យធ្វើការពិនិត្យរួច រាល់ថា តើសប្បុរសជនដែលបរិច្ចាគឈាម មានសុខភាពល្អ ។

ព្រមជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ក៏បានធ្វើការ អំពាវនាវឲ្យ ប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមបរិច្ចាគឈាមទាំងអស់ ព្រោះឈាមពិតជា មានតម្លៃជាខ្លាំង។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរូបនេះ ក៏បានថ្លែង អំណរគុណដល់ សប្បុរសជនទាំងអស់ ដែលចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីទុកសម្រាប់ជួយជនរងគ្រោះផ្សេងៗ ដែលត្រូវការឈាមជាចាំបាច់៕