គង់ ច័ន្ទ​ស្រីមុំ​-​ស៊ឹម សីហា ជា គូ​ស្នេ​ហ៏​ស័ក្តិសម​ទាំង​ព្រម​

Sanofi

ក្នុងចំណោម​គូ​ស្នេ​ហ៏​អ្នកសិល្បៈ​ជាច្រើន គង់ ច័ន្ទ​ស្រីមុំ និង លោក ស៊ឹម សីហា ត្រូវបាន ទស្សនិកជនសរសើរ​មិន​ដាច់​ពី​មាត់​ថា ជា​គូ​ស្នេ​ហ៏ ដែល​សក្តិសម​ទាំង​ព្រម មិន​ថា​រូបសម្បត្តិ​និង អាយុ​នោះទេ​។​មិនតែប៉ុណ្ណោះ​អ្នក​ទាំងពីរ​សុទ្ធតែជា​អ្នក ដែល​នៅ​លីវ​ដូចគ្នា​។​មានការ​និយាយថា ប្រសិនបើ​គង់ ច័ន្ទ​ស្រីមុំ មានកូន​នោះ មិនដឹង​ជា ស្អាត​យ៉ាងណា នោះទេ ​បើ អ្នក​ទាំងពីរ​ស្រស់ស្អាត​និង​សង្ហារ​បែបនេះ​នោះ​។​​ទោះបីជា​មានការ​ងា​ររ​វល់​ជាមួយនិង​ការសម្តែង ក៏ដូចជា​ជំនួញ​ក៏ពិតមែន តែ​គេ​សង្កេត ឃើញ​គូ​ស្នេ​ហ៏​វ័យក្មេង​មួយគូរ​នេះ​មិន​ភេ្ល​ច​និង​ចំណាយពេល​ដើរ​កំសាន្ត​នៅតាម​បណ្តារ​រមណីយដ្ឋាន​នានា ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​ផងដែរ​។

​ជាក់ស្តែង​ថ្មីៗ​នេះ អ្នក​ទាំងពីរ​បាន​ទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ​ដោយ​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​មួយចំនួន​។​ត្រលប់​មកពី​ប្រទេស​ថៃ​មិនបាន​ប៉ុន្មាន​ផង គេ​បាន ឃើញ គង់ ច័ន្ទ​ស្រីមុំ​និង​គូ​ស្នេ​ហ៏ បាន​ទៅលេង​គីរីរម្យ ដោយមាន​ការថតរូប ផ្អែម ល្ហែម​ជាមួយគ្នា គួរអោយ​ច្រណែន​ទៀតផង​។​

រូបថត​របស់​ពួកគេ Cute Cute គួរអោយ​ស្រលាញ់​។​ប៉ុន្តែ គេ​បានដឹងថា គង់ ច័ន្ទ​ស្រីមុំ​និង គូ​ស្នេ​ហ៏​ទៅ​ទីនោះ ដើម្បី​ថតរូប​សម្រាប់​ទស្សនា​វ​ដ្តី​មួយ​។ គង់ ច័ន្ទ​ស្រីមុំ បាន​ប្រាប់ថា នាង​សប្បាយ ចិត្ត ជាខ្លាំង ដោយបាន​ថតរូប​រួមគ្នា​ជា​លក្ខណៈ​ការងារ​ជាមួយ ប្រុស​កំពូល​ស្នេ​ហ៏ ក្រោយពី ខកខាន​មួយរយៈ​ធំ​មក​នោះ​។​

​គង់ ច័ន្ទ​ស្រីមុំ ធ្លាប់​ប្រាប់ថា នាង​និង​ទំលាក់​តម្លៃ​ទាប ប្រសិនបើ​ផលិតកម្ម​ណា​ជ្រើស រើស​រូប នាង​និង​ម្ចាស់​ស្នេ​ហ៏​ដើរតួ​រួមគ្នា​។​ប៉ុន្តែ​យ៉ាងណា​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​អ្នក​ទាំង ពីរ បាន​សម្តែង​រួមគ្នា​នោះទេ ។​អ្វីដែល​កត់សំគាល់​នោះ ថ្វីត្បិតតែ​ចំណង​ស្នេ​ហ៏​របស់​អ្នក​ទាំងពីរ​ស្ថិតក្នុង​ភាព ជា​យុវវ័យ​ក៏ពិតមែន តែ​ចំណង​ស្នេ​ហ៏​របស់​ពួកគេ កាន់តែ​ផ្អែមល្ហែម​ឡើងៗ​។

​មាន​មនុស្ស​មិនតិច​ទេ ដែល​ចង់ឃើញ គង់ ច័ន្ទ​ស្រីមុំ​និង​គូ​ស្នេ​ហ៏​រៀបការ​ឆាប់ៗ​។​ជារឿយៗ​លោក ស៊ឹម សីហា តែងតែ ធ្វើ ខួបកំណើត​និង​ជូន​ជា​កាដូ សម្រាប់​ស្រី​ស្អាត គង់ ច​ន្ទ័​ស្រីមុំ ។​ជាក់ស្តែង សម្រាប់​ខួប កំ​ណើ ត​ឆ្នាំនេះ លោក​បាន​ជូន​ចិ​ញ្ជៀ​ន​ពេជ្រ សម្រាប់​នាង ដែលមាន​តម្លៃ​ប្រមាណ​១​មឺ​ុ​ន​៨​ពាន់​ដុល្លារ​។​មិន ទាន់​រៀបការ​ក៏ពិតមែន តែ​គូ​ស្នេ​ហ៏​វ័យក្មេង​មួយគូរ​នេះ បាន​បង្កើត​មុខរបរ​រួមគ្នា ដោយ​ចំណាយ ដើមទុន អស់​ជាច្រើន​ម៉ឺន​ដុល្លារ​។​ចេ​នី​

  

Related