វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute លើក​ទី២ បញ្ចប់​ដោយ​ជោគ​ជ័យ

វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute លើក​ទី២ បញ្ចប់​ដោយ​ជោគ​ជ័យ

និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​នៃ​កម្ពុជា​ចំនួន​62នាក់​បាន​ប្រលង​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្នែក​ផលិត​ផល​អេឡិច​ត្រូនិច​របស់Samsung Tech Institute កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លង​ទៅ​នេះ។

 

លោក​សាស្រ្តា​ចារ្យ​ គឹម វណ្ណី អ្នក​សម្រប​សម្រួល​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖ «និស្សិត​ឆ្នើម​ចំនួន​​ 7នាក់​នឹង​ត្រូវ​បាន​ជ្រើស​រើស​តាម​រយៈ​ការ​ប្រឡង​មួយ​នេះ​ដើម្បី​ចុះ​កម្ម​សិក្សា​នៅ​មជ្ឈ​មណ្ឌល​ផ្នែក​សេវា​កម្ម​របស់​ក្រុម​ហ៊ុន​សាម​សុង​ដែល​ពួក​គាត់​ទាំង​អស់​អាច​មាន​ឱកាស​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​នៅ​ការិយា​ល័យ​អេឡិច​ត្រូ​និច​របស់​សាម​សុង»។

 

វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ផលិត​ផល​អេឡិច​ត្រូនិច​លើក​ទី2​នេះ មាន​រយៈ​ពេល​4ខែ ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​24 ខែ​មិថុនា ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​24 ខែ​តុលា ឆ្នាំ​2015 កន្លង​ទៅ​នេះ។ និស្សិត​ដែល​ចូល​រួម​ទាំង​អស់​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ទៅ​លើ​ការ​តំឡើង ការ​ជួស​ជុល និង​ដំណោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ទៅ​លើ​ផលិត​ផល​បច្ចេក​វិទ្យា​មាន​ដូច​ជា ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោក​គក់ និង​ទូរសព្ទ​ដៃ​ជា​ដើម។
 

វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute លើក​ទី២ បញ្ចប់​ដោយ​ជោគ​ជ័យ

វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute លើក​ទី២ បញ្ចប់​ដោយ​ជោគ​ជ័យ

 
ក្រុម​ហ៊ុន​សាម​សុង​បាន​សហការ​ឧបត្ថម្ភ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​នៃ​កម្ពុជា​ ដើម្បី​រៀប​ចំ​ឲ្យ​មានSamsung Tech Instituteនេះ​តាំង​ពី​ឆ្នាំ​២០១៤​មក ក្នុង​គោល​បំណង​ជួយ​បង្កើន សមត្ថភាព​ធន​ធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​រីក​ចំរើន​មួយ​កំរិត​ទៀត​តាម​រយៈ​ការ​សិក្សា​ទ្រឹស្តី និង​អនុវត្តន៍​ជាមួយ​នឹង​គ្រឿង​បរិក្ខារ​ទំនើប​របស់​សាមសុង​ ដែល​កំពុង​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស ដែល​ជា​កត្តា​មួយ​ជួយ​ឲ្យ​និស្សិត​អាច​ងាយ​ស្រួល​ក្នុង​ស្វែង​រក​ការងារ​ជាង​មុន។

 

លោក ទុម បូរិទ្ធ ដែល​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​កាល​ពី​ឆ្នាំ 2014 បាន​ឲ្យ​ដឹង​ថា៖ «ការ​ចុះ​កម្ម​សិក្សា​នៅ Samsung Service Center អាច​ធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់​ដឹង​ពី​ផលិត​ផល​អេឡិច​ត្រូនិច​ដែល​ទើប​នឹង​ចេញ​ថ្មីៗ​របស់​សាម​ស៊ុង ក៏​ដូច​ជា​បាន​រៀន​សូត្រ ជាមួយ​អ្នក​ជំនាញ​ជា​ច្រើន​នាក់​នៅ​ទីនេះ ហើយ​ជា​ពិសេស​ពេល​នេះ​ខ្ញុំ​មាន​ឱកាស​ក្លាយ​ជា​បុគ្គលិក​នៅ​ក្រុមហ៊ុន​សាម​សុង​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

 

វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ផលិត​ផល​អេឡិច​ត្រូនិច​លើក​ទី3 នឹង​ចាប់​ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ2015 ខាង​មុខ​នេះ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​នៃ​កម្ពុជា​ ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​សាមសុង​ដដែល។ និស្សិត​ជា​ច្រើន​នាក់​នឹង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មួយ​នេះ។
 
វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute លើក​ទី២ បញ្ចប់​ដោយ​ជោគ​ជ័យ
 

អំពី​ក្រុម​ហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភព​លោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទីកន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍​ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធLTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

 

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com