អភិបាលស្រុក​ព​ញ​ឮ​នាំយក​ថិ​វ​កា​របស់លោក លឹម គានហោ ៥០​ម៉ឺន​រៀល ទៅ​ប្រគល់ជូន​លោក ឈៀង អៀន​

កណ្តាល: លោក តុង ស៊ីវ​មី អភិបាលស្រុក​ព​ញ​ឮ នា​ព្រឹក​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ នេះ បាននាំយក​ថិ​វ​កា​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយមនិង​ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ព​ញ​ឮ ចំនួន ៥០​ម៉ឺនរៀល ទៅ​ប្រគល់ជូន​លោក ឈៀង អៀន ដែល​បាន​រងរបួស​ដោយសារ​ផ្ទុះ​គ្រាប់និង​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ៧ ព្រឹកថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​វាល​ប្រាំង​ព្រែក​ជ្រៅ ស្ថិតក្នុង​ភូមិ​ខ្លា​ត្រាំឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ឈៀង អៀន ភេទប្រុស អាយុ​៥៦​ឆ្នាំ  មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​ទៅ​ស្រែប្រាំង យក​ចបកាប់ កាប់​ដី ហើយ​បានប៉ះចំ​គ្រាប់​ដែល​កប់​នៅក្នុង​ដី​ភក់ មានទឹក​លិច មើល​ពុំ​ឃើញ បណ្ដាល​ឲ្យ​ផ្ទុះត្រូវរបួស រួច​បាន​ខំប្រឹង ដើរ​សំដៅ​មក​ផ្ទះ ហើយ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ ប្រាក់ សំអន ដើម្បី​ធ្វើការ​ព្យាបាល ។​

​លោក ដួង តេង អធិការនគរបាល​ស្រុក​ព​ញ​ឮ បាន​ប្រាប់​ឲ្យ​ដឹងថា តាម​ការពិនិត្យគ្រាប់​ដែល​បាន​ផ្ទុះ​នោះ គឺជា​ប្រភេទ​គ្រាប់​អ៊ឹម​៧៩ ដែល​សល់​ពី​សម័យ​សង្គ្រាម ។​

​លោក តុង ស៊ីវ​មី អភិបាលស្រុក​ព​ញ​ឮ បាន​បន្ថែមថា តាម​ការបញ្ជាក់​របស់​គ្រូពេទ្យរបួស​របស់លោក ឈៀង អៀន មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​នោះទេហើយ​ក្រុមគ្រូពេទ្យ​ក៏​កំពុង​យកចិត្តទុកដាក់​ព្យាបាល​ផងដែរ​៕

អភិបាលស្រុក​ព​ញ​ឮ​នាំយក​ថិ​វ​កា​របស់លោក លឹម គានហោ ៥០​ម៉ឺន​រៀល ទៅ​ប្រគល់ជូន​លោក ឈៀង អៀន​