នគរបាល​ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ព្យាបាល និង​ពិនិត្យ​សុខភាព​ដល់​កងកម្លាំង​

ភ្នំពេញ: ​នគរបាល​ការិយាល័យ​សុខាភិបាល របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹកថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៥  បាន​ចុះ​ព្យាបាល​និង​ពិនិត្យ​​សុខភាព ដល់​កងកម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ចំនួន​២៥​រូប​។

​ការចុះ​ព្យាបាល និង​ពិនិត្យ​សុខភាព ដល់​កងកម្លាំង​នគរបាល​នៅ​ព្រឹក​នេះ ជា​លើក​ទី​៩និង​អនុវត្តបាន​៩​ខណ្ឌ​ហើយ​នៃ​ខណ្ឌ​ទាំង​១២​ដែល​ក្រោម​ការបញ្ជា​ដឹកនាំ​ដោយ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ត្រូវខិតខំ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​​ក្លា​លើ​បញ្ហា​សុខភាព​ដល់​កងកម្លាំង​ទាំងអស់ របស់​នគរបាល​រាជធានី​ភ្នំពេញ​បន្ទាប់ពី​មានបទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​នៅ​រៀង​រាល់ពេល​ប្រជុំ​ប្រចាំ​​ខែ​នាពេល​កន្លងមក​នោះ​។​

​សូមបញ្ជាក់​ជូន​ផងដែរ ខណ្ឌ​ទាំង​៩ ដែល​បាន​ចុះ​ព្យាបាល និង​ពិនិត្យ​សុខភាព ដល់កងកម្លាំង​នគរបាល​តាម​អធិការដ្ឋាន​រួច​មាន​៖​អធិការដ្ឋាន​នគរបាល​​ខណ្ឌដូនពេញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន អធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ អធិការដ្ឋាន​នគរបាល​​ខណ្ឌ​ច្បារអំពៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យអធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​និង​អធិការដ្ឋាន​នគរ​​បាល​ខណ្ឌឫស្សីកែវ ហើយ​នៅសល់តែ​៣​ខណ្ឌ​ទៀត​ប៉ុណ្ណោះ គឺ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ អធិការដ្ឋាននគរបាល​ខណ្ឌទួលគោក​និង​អធិការដ្ឋាន​​នគរបាល​ខណ្ឌ​ជ្រោយចង្វា ៕​