លោក ឈាង វុន៖ការដក​លោក កឹម សុខា មិន​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​នយោបាយ​ឡើយ

ការដកតំណែង​លោក កឹម សុខា ចេញពី​តួនាទី​អនុប្រធាន​ទី១នៃ​រដ្ឋសភា គឺ​មិន​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​នយោបាយ និង​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ​នោះទេ។  នេះ​បើតាម​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា ដែល​បាន​ថ្លែងប្រាប់​អ្នកកាសែត ក្រោយពី​រដ្ឋសភា បោះឆ្នោត​ទម្លាក់​លោក កឹម សុខា។ លោក ឈាង វុន បាន​បន្ថែមថា រដ្ឋសភា​កំពុង​រង់ចាំ​បេក្ខជន​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជំនួស​តំណែង​លោក កឹម សុខា។ ហើយ​អ្នក​ជំនួស​តួនាទី​របស់លោក កឹម សុខា នោះ អាស្រ័យ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ ហើយ​ស្នើ​មក​រដ្ឋសភា។

សូម​ស្ដាប់​សំឡេង៖

តែ​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​ថា ការដកតំណែង​លោក កឹម សុខា គឺ​បង្ហាញ​អំពី​ការរំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​ថ្ងៃទី២២កក្ដ​ដា ឆ្នាំ២០១៤ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

«ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​មានចែង​ស្តីអំពី​ការអនុម័ត​ញត្តិបន្ទោស ឬ​ដក​តួនាទី ឬ​តំណែង​របស់​ប្រធាន ឬ​អនុប្រធានរដ្ឋសភា​ទេ។ ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន ឬ​អនុប្រធានរដ្ឋសភា​ថ្មី​មក​ជំនួស បាន​លុះត្រាតែ​ក្នុងករណី​ដែល​ប្រធាន ឬ​អនុប្រធាន​នោះ សុំលាលែង​ពីមុខ​តំណែង ឬ​ទទួលអនិច្ចកម្ម (មាត្រា៨៧រដ្ឋធម្មនុញ្ញ»។ នេះ​ជាការ​បញ្ចាក់​បន្ថែម​រប​ស់ គណបក្ស​សង្គ្រោះ​ជាតិ​បាន​មើលឃើញ​ភាពមិនប្រក្រតី​ធ្ងន់ធ្ងរ​ក្នុង​ដំណើរការ ដកតំណែង​លោក កឹម សុខា នៅក្នុង​រដ្ឋសភា​នេះ។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​