រថយន្ត​បា​ឡែ​ន​ អ្នក​បើក​បរ​ស្រវឹង បើកបុក​ចូល​ក្រោម ​រថយន្ត​កុងតឺន័រ​ ខ្ទេច​មួយ​កំណាត់​មុខ

រាជ​ធានីភ្នំពេញ ៖ រថ​យន្ត​បាឡែន​ម្ចាស់​ស្រវឹងស្រា​បើក​​វ៉ា​រថយន្ត​កុងតឺន័រ​អត់​ផុត​ជ្រុល​ទៅ​បុក​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​បណ្តាល​ឱ្យខ្ទេច​មួយ​កំណាត់​មុខ ​និង​សន្លប់​ស្ត្រី​ម្នាក់ ចំណែក​អ្នក​បើករថយន្ត​កុងតឺន័រ​ត្រូវ​ប្រជាពលរដ្ឋ​វាយ​រហូត​សន្លប់ ។

​​គ្រោះថ្នាក់​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល ​ថ្ងៃ​ទី​៣០​ ​តុលា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្សមុខ​ហាង​លក់​សំភាររថយន្ត​តូប​លេខ​០១​យីហោ​សាត​លី​ន សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​។

ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ម៉ាក​កាម​រីបា​ឡែ​ន ព​ណ៌​ទឹកប្រាក់ ពាក់​ស្លា​កលេ​​ខ​ភ្នំពេញ 9381 ជិះ​គ្នា​៤​នាក់ ប្រុស​៣​នាក់​ និង​ស្រី​ម្នាក់ បើក​ក្នុង​ស្ថានភាព​ស្រវឹង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​វ៉ា​ស្តាំ​ជ្រុល​អត់​ផុត​ធ្វើ​ឲ្យ​រេ​ចង្កូត​ចូល​គូទ​រថយន្ត​ ហើយ​ជ្រុល​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ចំហៀង​ខាងស្តាំ​រថយន្ត​កុងតឺន័រ​ម៉ាក Fuso ព​ណ៌ស​លាយ​ទឹក​សមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C០៦៣០ ជិះ​គ្នា​២​នាក់​អ្នក​បើក​បរ ​និង​ព្រូបើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​មួយ​កំណាត់​ខាង​មុខ​ និង​ស្ត្រី​ដែល​ជិះ​ក្នុង​រថយន្ត​ភ័យរន្ធត់​ពេក​បាន​សន្លប់ ។

ក្រោយ​ពេល​កើតហេតុ​អ្នក​បើក​រថយន្ត​កុងតឺន័រ​បាន​បើក​បន្ត​ទៅ​មុខ​ទៀត​ដល់​មុខ​មន្ទីរពេទ្យកាល់​ម៉ែ​ត​ទើប​ប្រជាពលរដ្ឋ​កាក់​បាន​ ហើយ​ស្រែ​កថា​ ចោរ​នាំ​គ្នា​វាយ​អ្នក​បើករថយន្ត​កុងតឺន័ររហូត​សន្លប់ រីឯ​ព្រូ​រត់គេច​ខ្លួន ។
ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ដែល​សន្លប់​ និង​អ្នក​បើករថយន្ត​កុងតឺន័រ​ដែល​សន្លប់​ត្រូវ​បាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​យក​ទៅរក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕​​

រថយន្ត​បា​ឡែ​ន​ អ្នក​បើក​បរ​ស្រវឹង បើកបុក​ចូល​ក្រោម ​រថយន្ត​កុងតឺន័រ​ ខ្ទេច​មួយ​កំណាត់​មុខ
រថយន្ត​បា​ឡែ​ន​ អ្នក​បើក​បរ​ស្រវឹង បើកបុក​ចូល​ក្រោម ​រថយន្ត​កុងតឺន័រ​ ខ្ទេច​មួយ​កំណាត់​មុខ
រថយន្ត​បា​ឡែ​ន​ អ្នក​បើក​បរ​ស្រវឹង បើកបុក​ចូល​ក្រោម ​រថយន្ត​កុងតឺន័រ​ ខ្ទេច​មួយ​កំណាត់​មុខ
រថយន្ត​បា​ឡែ​ន​ អ្នក​បើក​បរ​ស្រវឹង បើកបុក​ចូល​ក្រោម ​រថយន្ត​កុងតឺន័រ​ ខ្ទេច​មួយ​កំណាត់​មុខ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត