លោក ឈាង វុន៖ តំណែង​អនុប្រធាន​ទី១​រដ្ឋសភា​នៅ​រក្សា​សម្រាប់​បក្ស​ប្រឆាំង​ដដែល

តំណែង​អនុប្រធាន​ទី១​រដ្ឋសភា នៅ​តែ​រក្សា​សម្រាប់​គណបក្ស​ប្រឆាំង​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន។

លោក ឈាង វុន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី៣០ តុលា ថា មូលហេតុ​ដែល​រដ្ឋសភា​សម្រេច​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ដោយ​សារ​លោក កឹម សុខា បាន​យក​តួនាទី​ជា​អនុប្រធាន​រដ្ឋសភា ទៅ​ឃោសនា​បង្ក​អសន្តិសុខ​សង្គម និង​អស្ថិរភាព​នយោបាយ​ជាដើម នៅ​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ម្ដងៗ។

បន្ថែម​ពី​នេះ លោក ឈាង វុន បញ្ជាក់​ថា មាន​ពលរដ្ឋ​ស្នើ​សុំ​កាល​ពី​ថ្ងៃ​ទី​២៦ តុលា ញត្តិ​ពលរដ្ឋ​តាម​ខេត្ត​ក្រុង និង​ញត្តិ​របស់​តំណាងរាស្ត្រ​បក្ស​ប្រជាជន ដើម្បី​ដក​តំណែង​លោក កឹម សុខា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ត្រូវ​បាន​សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន បោះឆ្នោត​ទម្លាក់​ពី​តួនាទី​អនុប្រធាន​ទី១​រដ្ឋសភា ដោយ​សំឡេង ៦៨ លើ ៦៨​សំឡេង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។