មនុស្ស​១៥​រងរបួស បន្ទាប់​យន្តហោះ​មួយគ្រឿង​ផ្ទុះ​ឆេះ ខណៈ​ត្រៀម​ហោះ​ឡើង

អាមេរិក​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​១៥​នាក់​បាន​រងរបួស ខណៈដែល​យន្តហោះ​ដឹក​អ្នកដំណើរ មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរ Dynamic Airways Flight 405 បាន​ផ្ទុះ​ឆេះ គ្រា​ដែល​ត្រៀម​ហោះ​ឡើង​នៅ​ទីក្រុង Fort Lauderdale រដ្ឋ Florida សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី Dailymail​។​

​បើតាម​ប្រភពពី​មន្ត្រី​ប្រចាំ​ក្រុង Fort Lauderdale បាន​និយាយថា ក្នុង​ហេតុការណ៍​នេះ​មាន​មនុស្ស​១៥​នាក់ បាន​រងរបួស រួមទាំង​កុមារ​តូច​ម្នាក់​។ មន្ត្រី​រូបនេះ​បញ្ជាក់ថា ចំណែក​មូលហេតុ គឺ​បណ្ដាលមកពី​ម៉ាស៊ីន​យន្តហោះ​ខាងឆ្វេង​ហៀរ​ប្រេង និង​ឆាបឆេះ​ឡើង​តែម្ដង​។​

​គួរ​បញ្ជាក់ថា យន្តហោះ​នេះ​ផ្ទុក​អ្នកដំណើរ​១០១​នាក់ ធ្វើដំណើរ​ទៅកាន់​ទីក្រុង Caracas ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​៕

មនុស្ស​១៥​រងរបួស បន្ទាប់​យន្តហោះ​មួយគ្រឿង​ផ្ទុះ​ឆេះ ខណៈ​ត្រៀម​ហោះ​ឡើង
មនុស្ស​១៥​រងរបួស បន្ទាប់​យន្តហោះ​មួយគ្រឿង​ផ្ទុះ​ឆេះ ខណៈ​ត្រៀម​ហោះ​ឡើង