សមាជិក​ក្រុម​​ប្រឹក្សា​ខេត្តបន្ទាយមានជ័យ ទទួលមរណភាព​ដោយ​ជំងឺ​​គាំងបេះដូង

​ខេត្ត​បន្ទាយ​មានជ័យ ៖ ​គណៈ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល​ខេត្ត​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ប្រភេទ​​ ព្រមទាំង​ប្រជា​ពលរដ្ឋ​ ​​ចូលរួម​រំលេក​​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ជាមួយ​​ក្រុម​គ្រួសារ​នៃ​សព ​លោក ​ប៉ុក សា​លុយ សមាជិក​ក្រុមប្រឹក្សាខេត្ត​ ​​​ដែល​បាន​ទទួលមរណភាពដោយ​​ជំងឺ​គាំង​បេះ ​កាល​ពី​​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៩​ ​តុលា​ ​២០១៥ នៅ​មន្ទីរពេទ្យខេត្ត​បូ​រី​រ៉ាំ​ ប្រទេស​ថៃ​ ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព​ ស្ថិត​​នៅ​ភូមិ​គោក​ស្វាយ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បុ​រី ខេត្ត​បន្ទាយ​មានជ័យ ។​

​​សព​​លោក ​ប៉ុក សា​លុយ នឹង​ត្រូវ​​​ដង្ហែ​យក​ទៅ​បូជានៅ​វត្ត​និវេសន៍ ស្ថិត​ក្នុង​ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បុ​រី នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ​​ ​៕