Ramires បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​ជាមួយ Chelsea

កីឡា​៖​ខ្សែបម្រើ Ramires បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​ជាមួយ Chelsea ដែល​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ នឹង​បន្ត​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដុង​នេះ​រហូតដល់​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​ប្រភពពី​គេហទំព័រ​ក្លិប​។​

​នៅ​ដូ​វ​កាល​នេះ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​លោក Mourinho ឲ្យ​លេង​ភាគច្រើន​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ។ តែ​យ៉ាងណាក៏ដោយ Ramires ត្រូវបាន​ក្លិប​ឃើញថា ជា​កីឡាករ​មាន​អត្ត​ចរិតល្អ និង​មានការ​ប្រឹងប្រែង​។​

​គួរ​បញ្ជាក់ថា Ramires បាន​ចូល​មកលេង​ឲ្យ​តោ​ខៀវ​កាលពី​ឆ្នាំ​២០១០ ក្រោយ​ផ្លាស់​ចេញពី​ក្លិប​ព័រ​ទុយ​ហ្គា​ល់ Benfica ក្នុងតម្លៃ​ខ្លួន​២២​លាន​អឺរ៉ូ ក្នុង​កុងត្រា​រយៈពេល​៥​ឆ្នាំ​នៅ Stamford Bridge ចូល​លេង​បាន​១៥៤​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​១៨​គ្រាប់​៕

Ramires បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​ជាមួយ Chelsea
Ramires បន្ត​កុងត្រា​ថ្មី​រយៈពេល​៤​ឆ្នាំ​ទៀត​ជាមួយ Chelsea