​ហេតុអ្វី​បានជា​កូន​ក្រ​និយាយ​ម្ល៉េះ​?

​ហេតុអ្វី​បានជា​កូន​ក្រ​និយាយ​ម្ល៉េះ​?

​មាន​កូនក្មេង​មួយចំនួន​មិនសូវ​ឆាប់​ចេះ​និយាយ​ទេ ជា​ហេតុ​ដែល​ធ្វើឲ្យ​ឳ​ពុក​ម្តាយ​មួយចំនួនតែ​ង​តែ​បា​រម្ហ​ជានិច្ច ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​មូលហេតុ​ទាំង​៥​ដែល​អាច​ធ្វើ​ឲ្យ​កូនក្រចេះ​និយាយ​។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ទៅ​?
 

1.​    ​ប្រាជ្ញា​ខ្សោយ​
ប្រាជ្ញា​មាន​ទំនាក់ទំនង​ជាមួយ​ភាសា បើ​កូន​មាន​ប្រាជ្ញា​ខ្សោយ នោះ​គេ​នឹង​មិន​ឆាប់​ចេះ​និយាយ​ទេ ដោយសារតែ​អារម្មណ៍​របស់​គេ​មិន​អាច​ផ្តោត​បាន ដូចនេះ​គេ​មិន​អាច​ចងចាំ និង​ចាប់បាន​ពាក្យ​សម្តី​របស់​អ្នកដទៃ​និយាយ​ជាមួយ​គេ​ឡើយ ដូចនេះ​កូន​នឹង​ក្រ​និយាយ​ណាស់​។​
 

2.​    ​ជំងឺ​តណ​ពូជ​
នៅពេល​ដែល​កូន​មាន​ជំងឺ​តណ​ពូជ​ផ្សេងៗ​ដែល​ឆ្លង​ពី​អ្នក នោះ​កូន​ក៏​អាច​មាន​អា​ការៈមិន​ឆាប់​ចេះ​និយាយ​ដែរ វា​អាច​ប៉ះពាល់​ដល់​ការនិយាយ​ដូចគ្នា ធ្វើ​ឲ្យ​កូន​មិន​ឆាប់​ចេះ​និយាយ​ឡើយ​។​
 

3.​    ​ការ​ស្តាប់​ខ្សោយ​
នៅពេល​ដែល​កូន​មាន​ត្រចៀក​ខ្សោយ ដែល​ធ្វើឲ្យ​គេ​ពិបាក​ស្តាប់​នូវ​សម្លេង​របស់​អ្នកដទៃ​និយាយ នោះ​គេ​ក៏​អាច​មិនឆាប់​ចេះ​និយាយ​ដែរ ដោយសារ​តែ​គេ​ស្តាប់​មិនបាន​នូវ​ពាក្យ​សម្តី​របស់​អ្នកដទៃ ដូចនេះ​គេ​មិន​អាច​យក​តម្រាប់​តាម​នោះឡើយ​។​
 

4.​    ​កត្តាបរិស្ថាន​
កត្តាបរិស្ថាន​គឺ​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ដល់​ការលូតលាស់ និង​ការនិយាយស្តី​របស់​កូន បើ​អ្នក​មិនសូវ​និយាយ​ជាមួយ​កូន ហើយ​ទុកឲ្យ​តែ​គេ​នៅ​អង្គុយលេង​តែម្នាក់ឯង នោះ​គេ​នឹង​មិន​ងាយ​ចេះ​និយាយ​ឡើយ​។​
 

5.​    ​ការអប់រំ​របស់​ឳ​ពុក​ម្តាយ​
នៅពេល​ដែល​កូន​និយាយ​ខុស អ្នក​តែងតែ​សើច នោះ​កូន​ក៏​មិនសូវ​ចេះ​និយាយ​ដែរ ដោយសារ​តែ​គេ​ខ្មាស​អ្នក ម្យ៉ាងទៀត​នៅពេល​ដែល​អ្នក​បង្ខំ​កូន​ឲ្យ​និយាយ​ខ្លាំងពេក ក៏​គេ​មិនសូវ​ឆាប់​ចេះ​និយាយ​ដូចគ្នា ដោយសារ​តែ​សំពាធ​ផ្លូវចិត្ត​ដែល​អ្នក​ផ្តល់​ឲ្យ​កូន​មាន​លក្ខណៈ​ខ្លាំងពេក ធ្វើឲ្យ​កូនពិបាក​ក្នុង​ការប​ញ្ចេ​ញ​សម្លេង​ខ្លាំងណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។