គន្លឹះ​សុខភាពខ្លីៗ ៖ ការ​ម៉ាស្សា និង​ស្ប៉ា អំឡុង​ពេល​មាន​ផ្ទៃពោះ​

គន្លឹះ​សុខភាពខ្លីៗ ៖ ការ​ម៉ាស្សា និង​ស្ប៉ា អំឡុង​ពេល​មាន​ផ្ទៃពោះ​

​ការ​ស្ប៉ា គឺ​ពិតជា​ដំណោះស្រាយ​ដ៏​ល្អ​មួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ រីឯ​ការ​ម៉ាស្សា ក៏​អាច​ជួយ​បន្ធូរ​សម្ពាធ និង​ការឈឺ​ចុកចាប់​បាន​ផង​ដែរ​។

ចូរ​ស្វែងរក​អ្នកជំនាញ​ខាង​ម៉ាស្សា ឲ្យបាន​ត្រឹមត្រូវ និង​ធ្លាប់​ហ្វឹកហាត់​ការ​ម៉ាស្សា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ មិនមែន​ទៅរក​អ្នក​ម៉ាស្សា​ធម្មតាៗ​នោះទេ ហើយ​អ្នក​ក៏​អាច​សួរ​យោបល់ គ្រូពេទ្យ​របស់​អ្នក​បាន​ផងដែរ​។

ការ​ស្ប៉ា​ភាគច្រើន គឺ​មាន​សុវត្ថិភាព ប៉ុន្តែ ចូរ​ចៀសវាង​សកម្មភាព​ណា ដែល​រាងកាយ​អ្នកទទួល​កម្តៅ​ខ្លាំងពេក ដូចជា ការ​ងូតទឹ​កក្តៅ និង​សូ​ណា​ជា​ដើម​៕
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។