​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឲ្យ​សម្រាល​កូនមុន​ខែ​?

​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឲ្យ​សម្រាល​កូនមុន​ខែ​?

​នៅ​ដំណាក់កាល​នៃ​ការ​ជិត​ដល់​ខែ​សម្រាលកូន អ្នក​គួរតែ​ប្រយ័ត្ន ហើយ​ត្រូវតែ​ត្រៀម​គ្រប់​រឿង ព្រោះ​កូន​អាច​ចេញ​មក​គ្រប់ពេល ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​កូន​មិន​ចេញ​មក​មុន​ខែ​នោះ​?


​មិន​ត្រូវ​ឈរ​យូរ និង​លើ​ក​របស់​ធ្ងន់​
អ្នក​មិន​ត្រូវ​ឈរ​យូរ​នោះទេ ព្រោះ​នៅពេល​ដែល​អ្នក​ឈរ​យូរ សំពាធ​ទាំងអស់​នឹង​ទម្លាក់​ទៅ​លើ​ស្បូន​អ្នក ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​អ្នក​កើត​មុនខែ​ណាស់ ដូចនេះ​បើ​កន្លែង​ធ្វើការ​របស់​អ្នក​តម្រូវឲ្យឈ​រយូរ អ្នក​គួរតែ​ផ្លាស់ប្តូរ​ការងារ​របស់​អ្នកចេញ ដើម្បី​ចៀសវាង​កើតកូន​មុន​ខែ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភា​ពកូន និង​អ្នក​។​

មិន​ត្រូវ​ធ្វើ​ចលនា​ហាត់ប្រាណ​ច្រើន​
នៅក្រោយពេល​ដែល​អ្នកមាន​ផ្ទៃពោះ​ចំនួន​២៨​អាទិត្យ នោះ​បញ្ជាក់ថា​កូន​ចាប់ផ្តើម​កាន់តែ​ធំ​ហើយ​នៅក្នុង​ពោះ​អ្នក ដូចនេះ​អ្នក​មិន​ត្រូវ​ធ្វើ​ចលនា​ហាត់ប្រាណ​មួយ​ចំនួន​ដែល​ស្មុគស្មាញ​នោះទេ អ្នក​គួរតែ​យក​ការ​ដើរមក​ធ្វើ​ជា​ការ​ហាត់ប្រាណ​ទៅ​បាន​ហើយ​។​

សម្រាក​
នៅពេល​ដែល​អ្នក​ពិនិត្យ​ឃើញថា​ស្បូន​របស់​អ្នក​រួម​តូច អ្នក​គួរតែ​សម្រាក​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​ជា​អា​ការៈនៃការ​កើត​កូនមុន​ខែ​។​

ក្តៅខ្លួន ទៅ​ពេទ្យ​ភ្លាម​
នៅពេល​ដែល​អ្នក​មាន​អាការៈ​ក្តៅខ្លួន អ្នក​ត្រូវតែទៅ​មន្ទីរពេទ្យ​ភ្លាម ព្រោះ​អ្នក​ប្រហែលជា​មាន​ជំងឺឆ្លង ដែល​អាច​ធ្វើឲ្យ​ស្បូន​អ្នករួចតូច​បាន ដូចនេះ​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ឲ្យ​កម្តៅ​អ្នក​ចុះ នោះ​កូន​អាច​នឹង​មិន​កើតមុន​ខែ​ទេ​។​

មិន​ត្រូវ​រួម​ភេទ​នៅមុន​៤​អាទិត្យ​នៃ​ការកើត​
នៅ​រយៈពេល​មុន​៤​អាទិត្យ​នៃ​ការ​សម្រាលកូន អ្នក​មិន​ត្រូវ​រួមភេទ​នោះទេ ព្រោះ​នៅ​ដំណាក់កាល​នេះ​កូន​ក្នុង​ផ្ទៃ​បាន​លូតលាស់​ធំ​ហើយ ស្បូន​អ្នក​ក៏​ធ្លាក់ចុះ​ដែរ មាត់ស្បូន​អ្នក​កំពុងតែ​បើក​ធំ ដូចនេះ​ប្រសិនបើ​អ្នក​រួម​ភេទ​នៅពេលនេះ នោះ​កូន​អ្នក​អាច​នឹង​កើតមុន​ខែ​ខ្លាំងណាស់​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។