កាន់តែពិសេស ជាមួយបុណ្យ Halloween នៅ Kids City

ភ្នំពេញ៖ តើលោកអ្នក បានដឹងទេថា Kids City នឹងមានអ្វីពិសេស សម្រាប់ថ្ងៃ Halloween? សម្រាប់អ្នកដែលមាន ភាពអង់អាចក្លាហាន ហ៊ានចូលទៅសាកល្បងដើម្បី យកឈ្នះភាពភ័យខ្លាច ជាមួយខ្មោចជាច្រើន នៅក្នុងផ្ទះខ្មោច ទាំងនោះ។

 Kids City បានរៀបចំនូវកម្មវិធីដ៏ពេញនិយមនៅ លើពិភពលោក គឺបុណ្យ Halloween ដែលធ្វើនៅថ្ងៃទី៣១តុលា ដល់ថ្ងៃទី១ខែវិច្ឆិកា។ យើងមាននូវកម្មវិធីកម្សាន្តជាច្រើនក្នុងឱកាសពិធីបុណ្យ Halloween សម្រាប់អ្នកដែលចូលរួម លេងកម្សាន្តនៅ Kids City ដូចជាការចូលលេងក្នុងផ្ទះខ្មោចដ៏ សែនព្រឺព្រួច (Haunted House) កម្មវិធីស្វែងរក ល្ពៅសម្រាប់ក្មេង (Pumpkin House) កម្មវិធីតុបតែងមុខបែបខ្មោច (Face Painting) បង្ហាញម៉ូតសំលៀកបំពាក់ខ្មោច (Halloween's Kid Fashion Show) ។ លើសពីភាពសប្បាយរីករាយលោកអ្នកក៏អាច មានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ ជាច្រើន និងកម្មវិធី បញ្ចុះតម្លៃជាច្រើនទៀតពី Kids City ។

ឱកាសកម្សាន្តសប្បាយរីករាយ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារដែលមិនគួរខកខាន សូមអញ្ជើញចូលរួមនៅក្នុង រដូវកាលកម្មវិធីពិសេសៗនេះទាំងអស់គ្នា៕

កាន់តែពិសេស ជាមួយបុណ្យ Halloween នៅ Kids City