“​ប្រូតេអ៊ីន​” មាន​ប្រយោជន៍ និង​ផលវិបាក​អ្វីខ្លះ ចំពោះ​សុខភាព​?

“​ប្រូតេអ៊ីន​” មាន​ប្រយោជន៍ និង​ផលវិបាក​អ្វីខ្លះ ចំពោះ​សុខភាព​?

​តើ​អ្នក​បាន​ដឹង​អ្វីខ្លះ អំពី “​ប្រូតេអ៊ីន​”? តើ​អ្នកត្រូវការ​ប្រូតេអ៊ីន​ប៉ុន្មាន ទើប​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​រាងកាយ​របស់​អ្នក​? តើ​មានរឿង​អ្វី​កើតឡើង នៅ​ពេល​អ្នក​ញ៉ាំ​វា​បាន​តិច ឬ​ច្រើន​ពេក​?

​តើ​អ្នកត្រូវការ​ប្រូតេអ៊ីន​ប៉ុន្មាន ទើប​គ្រប់គ្រាន់ សម្រាប់​តម្រូវការ​រាងកាយ​របស់​អ្នក​?

​នៅពេល​ដែល​អ្នក ទទួលទាន​ប្រូតេអ៊ីន​មិន​បាន​គ្រប់គ្រាន់ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ សរី​រាងរ​បស់​អ្នក នឹង​ទទួលរង​ផលប៉ះពាល់ រាប់​ចាប់តាំងពី​តម្រង​នោម រហូត​ដល់​បេះដូង​។ ប្រព័ន្ធ​ការពារ​រាងកាយ ក៏​ទទួល​ឥទ្ធិពល​មិន​ខុស​គ្នា​ដែរ ដែល​ធ្វើឲ្យ​អ្នក​ងាយ​នឹង​ឈឺ ឬ​ឆ្លង​មេរោគ​នានា​។​ ​អញ្ចឹង តើ​យើង​ត្រូវការ​ប្រូតេអ៊ីន​ប៉ុណ្ណា​ទៅ​? គឺ ០,៨ ក្រាម​ក្នុង​មួយ​គីឡូ (​ប្រហែល ៥៦ ក្រាម​ក្នុង​មួយថ្ងៃ​)​។​

​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី ការ​ញ៉ាំ​ប្រូតេអ៊ីន​ច្រើនពេក​
* ប្រូតេអ៊ីន​ច្រើន មានន័យ​ថា ជាតិ​ខ្លាញ់​ខ្ពស់​

​ប្រសិនបើ​អ្នក ទទួលទាន​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើនពេក មានន័យ​ថា អ្នក​មិន​ត្រឹមតែ​ញ៉ាំ​សាច់​ច្រើន​ទេ គឺ​ក៏​ញ៉ាំ​ខ្លាញ់​ច្រើន​ផង​ដែរ​។ ហើយ​មាន​ខ្លាញ់​ច្រើន បានន័យថា កាឡូរី​ក៏​ច្រើន ហើយ​អ្នក​ក៏​ប្រឈម​មុខ នឹង​ការឡើង​ទម្ងន់ និង​កើត​ជំងឺ​ផ្សេងៗ​ផងដែរ​។​
​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ជាតិ​ខ្លាញ់​ឆ្អែត  និង​កូឡេស​ស្តេ​រ៉ុល​នៅ​ក្នុង​អាហារ បង្កើន​កូឡេស​ស្តេ​រ៉ុល​អាក្រក់ ដូច្នេះ វា​នឹង​ធ្វើឲ្យ​អ្នក ប្រឈមមុខ​នឹង​ជំងឺ​បេះដូង​។

ដូច្នេះ អ្នក​គួរ​កាត់បន្ថយ ការ​ទទួលទាន​ជាតិ​ខ្លាញ់ តាម​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ ៖
-​    ​ញ៉ាំ​ខ្លាញ់​សត្វ​តិចតួច​
-​    ​ញ៉ាំ​ប្រេង​ខ្លាញ់​តិចតួច ដូចជា ប្រេង​ដូង ប្រេង​ត្នោត​
-​    ​ញ៉ាំ​សាច់​សុទ្ធ ជាជាង​សាច់​លាយ​ខ្លាញ់​
-​    ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់​
-​    ​បន្ថែម​បន្លែ និង​ផ្លែឈើ​ក្នុង​របប​អាហារ​
-​    ​ចម្អិន​អាហារ ដោយ​ស្ងោរ ឬ​ចំហុយ ជំនួស​ឲ្យ​ការចៀន ឬ​បំពង​
-​    ​អាហារ​មាន​ជាតិ​សរសៃ ពិតជា​ល្អ​សម្រាប់​អ្នក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។