អាហារ​ពពួក​ម្សៅ ល្អ​សម្រាប់​ការ​សម្រក​ក្បាលពោះ​

អាហារ​ពពួក​ម្សៅ ល្អ​សម្រាប់​ការ​សម្រក​ក្បាលពោះ​

​ការ​ញ៉ាំ​អាហារ ដែល​សម្បូរ​ជាតិ​ម្សៅ ពិតណាស់ គឺ​អាច​ជួយ​ជម្រុញ ដល់​ការ​សម្រក​ទម្ងន់ ជាពិសេស នៅ​ម្តុំ​ក្បាលពោះ​។

អាហារ​បែបនេះ រួមបញ្ចូល​ទាំង​ដំឡូង ពោត បាយ​ជាដើម​។ អាហារ​ទាំងនេះ ជួយ​បង្កើន​ការដុត​បំបែក​ជាតិ​ខ្លាញ់ ដែល​មាន​នៅ​លើ​ក្បាលពោះ និង​ត្រូវបាន​ប្រើ ជា​ប្រភព​ថាមពល​ផងដែរ​។

ក្រៅ​ពី​ជាតិ​ស្ករ ពួក​វា​ក៏​មាន​បរិមាណ​យ៉ាងខ្ពស់​ផងដែរ នូវ​ពពួក​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ដែល​សារធាតុ​ទាំងពីរ​នេះ មាន​ឥទ្ធិពល​លើ​ការ​សម្រក​ទម្ងន់ និង​ជួយ​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ផង​ដែរ​។

​កាបូ​អ៊ី​ដ្រាត គឺជា​សមាសភាគ​ដ៏​សំខាន់​មួយ នៃ​របប​អាហារ​ដែល​មាន​តុល្យភាព​ល្អ​។ នៅពេល​ដែល​ជ្រើសរើស អាហារ​ដោយ​ប្រុងប្រយ័ត្ន ពួក​វា​អាច​មាន​ប្រយោជន៍​ណាស់ សម្រាប់​ការ​សម្រក​ទម្ងន់ ការគ្រប់គ្រង​ទម្ងន់ និង​ការការពារ​ពី​ជំងឺ​។

ទោះជា​យ៉ាងណា វា​ជា​រឿង​សំខាន់ ដែល​អ្នក​ត្រូវ​ដឹងថា ពពួក​ជាតិ​ស្ករ​ណា​ដែល​ល្អ ឬ​ជាតិ​ស្ករ​ណា​ដែល​អាក្រក់ ការឡើង​ទម្ងន់ ឬ​ស្រក​ទម្ងន់ ដែល​មិន​មាន​សុខភាព និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដែល​វា​អាច​កើតឡើង នៅពេល​ដែល​អ្នក ប្រើប្រាស់​វា​ច្រើន ហើយ​ញឹកញាប់​ពេក​នោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។