​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​គ្រួស​តម្រងនោម​?

​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​គ្រួស​តម្រងនោម​?

​មនុស្ស​គ្រប់រូប​សុទ្ធ​តែ​មិន​រំពឹង​ចង់​មាន​គ្រួស​ក្នុង​តម្រងនោម​ឡើយ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​ជំងឺ​នេះ​បាន​? អ្នក​អាច​សាកល្បង​អនុវត្ត​តាម​វិធី​ដែល​យើងខ្ញុំ​ប្រាប់ នោះ​អ្នក​នឹង​មិន​មាន​ជំងឺ​នេះ​កើតមាន​លើ​ខ្លួន​ឡើយ​។ តើ​គួរតែ​ធ្វើ​ដូចម្តេច​?

ដំបូង​គឺ​ទឹក​
បើ​អ្នក​មិន​ចង់​មាន​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម អ្នក​ត្រូវ​តែ​ផឹកទឹក​ឲ្យបាន​ច្រើន ដោយ​មួយថ្ងៃ​ត្រូវតែ​ផឹក​ពី​១៥០០​មី​លី​លីត្រ​ឡើងទៅ ទើប​អ្នក​មិន​ងាយ​កើត​គ្រួស​ក្នុង​តម្រងនោម ដោយសារ​តែ​អ្នក​ផឹកទឹក​ច្រើន នឹង​នោម​ច្រើន ដូចនេះ​វា​មិន​ងាយ​កក​ក្នុង​តម្រងនោម​អ្នក​ទេ​។​

កាលស្យូម​តិច​
អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​កាលស្យូម​ច្រើន​ពេក​នោះ​ទេ ព្រោះ​នៅពេល​ដែល​អ្នក​ស្រូប​យក​កាលស្យូម​ច្រើន វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន ដោយសារ​តែ​កាលស្យូម​ទាំងនោះ​វា​អាចរ​ត់​ទៅ​ក្រលៀន​អ្នក ដូចនេះ​នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​មាន​កាលស្យូម ចូល​អ្នក​បរិភោគ​អាហារ​ដែល​មាន​ម៉ាញ៉េស្យូម​ជាមួយ​ផង ព្រោះ​ម៉ាញ៉េស្យូ​មអាច​ជួយ​ទប់​មិន​ឲ្យ​កាលស្យូមរ​ត់​ទៅ​ក្រលៀន​អ្នក​ដោយ​អាច​បង្កើត​ជា​គ្រួស​បានទេ​។​

បរិភោគ​សណ្តែកខ្មៅ​
អ្នក​អាច​បរិភោគ​សណ្តែកខ្មៅ​បាន ព្រោះ​នៅក្នុង​សណ្តែកខ្មៅ​មាន​ប្រូតេអ៊ីន វីតាមីន ជាតិ​រ៉ែ ម៉ាញ៉េ​ស្យូម និង​សារធាតុ​ជាច្រើន​ប្រភេទ​ទៀត​ដែល​អាច​ការពារ​ក្រលៀន​អ្នក​បាន​ល្អ ដូចនេះ​អ្នក​នឹងមិន​ប្រឈមមុខ​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ឡើយ​។​

ក្រូចឆ្មារ​
អ្នក​ក៏​អាច​ពិសារ​ក្រូចឆ្មារ​បាន​ដែរ ព្រោះ​នៅក្នុង​ក្រូចឆ្មារ​មាន​សារធាតុ​ជូរ ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយស្រួល​រំលាយ​អាហារ ជាងនេះទៅទៀត​វា​មាន​ពពួក​វីតាមីន​P, B1, B2 និង​C រួម​ជាមួយ​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ការពារ​អ្នក​ឲ្យ​ចៀស​ពី​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​។​

សណ្តែក​ខៀវ​
អ្នក​ក៏​អាច​បរិភោគ​សណ្តែកខៀវ​ឲ្យបាន​ច្រើនដែរ ព្រោះ​នៅក្នុង​សណ្តែកខៀវ​មាន​ប្រូតេអ៊ីន រួម​ជាមួយ​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​ថ្លើម​អ្នក និង​ក្រលៀន​អ្នក​ឲ្យមាន​សុខភាព​ល្អ ដូចនេះ​វា​មិន​ងាយ​ធ្វើឲ្យ​អ្នក​មាន​គ្រួសក្នុង​តម្រងនោម​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។