នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ទូរស័ព្ទដៃ​

ភ្នំពេញ:  កម្លាំង​អធិការដ្ឋាន​នគរបាល​៧​មករា កាលពី​វេលា​ម៉ោងជាង​៣​រសៀល  ថ្ងៃទី​២៩ខែតុលា ឆ្នាំ ២០១៥ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​លួច​ទូរស័ព្ទដៃនៅ​ចំណុច​ផ្ទះ​លេខ​២០២​អឺ​អូ​ហ្សិត ផ្លូវ​២១៧ ភូមិ​២ សង្កាត់​អូរឫស្សី​ទី​៣ ខណ្ឌ​៧​មករា​។​

​នគរបាល​ខណ្ឌ​៧​មករា បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ លឹម មុន្នី​សុ​ភ័​ក្រ ភេទប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ផ្ទះជួល ផ្លូវលំ​សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារអំពៅ និង​ទី​២.​ឈ្មោះ ឡុង ធី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជ មុខរបរ​មិន​ពិតប្រាកដទីលំនៅ​ភូម​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​៖ ម៉ូតូ ១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គីវីវ៉ា ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1V-8214​។ ក្រោយ​បង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​នគរបាល​បាន​នាំយកមក​អធិការដ្ឋាននគរបាល​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ទូរស័ព្ទដៃ​

នគរបាល​ខណ្ឌ​៧​មករា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ទូរស័ព្ទដៃ​