PSE រៀបចំ​រាត្រីសមោសរ សម្រស់​ដ៏​ស្រស់​ត្រ​កាស​នៃ​ទីក្រុង​ប៉ារីស ដើម្បី​យក​ថវិកា​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន PSE

ភ្នំពេញ: អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​តែងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ដៃគូ និង​ស្ថាប័នឯកជន​លើ​រាល់​ព្រឹត្តិការណ៍​ដែល​ខ្លួន​បានរៀបចំ​។ រឹតតែ​ពិសេស​ជាង​ឆ្នាំមុនៗ​ទៀត អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នឹង​រៀបចំ​កម្មវិធី​រាត្រីសមោសរ​ថ្មី​មួយ​មាន​ឈ្មោះថា សម្រស់​ដ៏​ស្រស់​ត្រ​កាស​នៃ​ទីក្រុង​ប៉ារីស ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង ៦​ល្ងាច នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​លោក ពិន សារពេជ្ញ នាយ​កម្មវិធី អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)  បាន​ថ្លែងថា ព្រឹត្តិការណ៍​នេះ​ជា​កម្មវិធី​រាត្រីសមោសរ លើកដំបូង ដែល​ចំ​ឡើង ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ថវិកា​ផ្គត់ផ្គង់​ដល់​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​វិទ្យាស្ថាន PSE នៃ​ការ អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE)​។ កម្មវិធី​នេះ នឹង​បង្ហាញ​នូវ​វប្បធម៌​ប្រទេស​បារាំង​តាំងពី​សម័យបុរាណ ពាក់កណ្តាល​សម័យ និង​សម័យកាល​ទំនើប ហើយក៏​ជា​រាត្រី​ដ៏​វិសេសវិសាល សម្រាប់​ភ្ញៀវកិត្តិយស​ភ្លក្ស​អាហារ​បែប​ប្រពៃណី​បារាំង អមដោយ​ការសម្តែង ការបង្ហាញ​ម៉ូត ពី​សិល្បករ​សិល្បការិនី​ខ្មែរ និង​បារាំង​។​

​លោក ពិន សារពេជ្ញ បាន​បន្តថា "​រាត្រីសមោសរ​នេះ គឺជា​ព្រឹត្តិការណ៍​កៀរគរ​មូលនិធិ​លើកដំបូង​របស់​អង្គការ និង​លើកកម្ពស់​ការយល់ដឹង​អំពី​សារសំខាន់ នៃ​ការអប់រំ និង​ការអភិវឌ្ឍ​របស់​កុមារ​គ្រប់រូប​នៅ​កម្ពុជា​។ កម្មវិធី​នេះ ក៏​ជា​ឱកាស​ដ៏​ប្រសើរ​មួយ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​តម្រូវការ របស់​ក្រុមហ៊ុន និង​សាលារៀន​"​។​

​អង្គការ PSE បាន​ផ្តួចផ្តើម​គំនិត​បង្កើត​កម្ម​វិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើង ក្នុង​គោលបំណង​ធានា​ឲ្យ​បាន​នូវ​និរន្តរភាព​ក្នុង​ប្រព័ន្ធ​អប់រំ ក៏ដូចជា​គាំទ្រ​ដល់​សិស្ស​រាប់ពាន់នាក់​ដេ​ល​កំពុងមាន​លទ្ធភាព​ទ​ទួលបាន​ការអប់រំ​កម្រិត​ខ្ពស់​។ កម្មវិធី​នេះ ធានាបាន​នូវ​ការធ្វើសមាហរណកម្ម​ពួ​ក​គេ​ទៅក្នុង​សង្គម​ប្រកបដោយ​ជំនាញ តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​អាច​បញ្ចូល​ពួកគេ​ទៅក្នុង​ទីផ្សារការងារ​ប្រកបដោយ​ជោគជ័យ​។​

​លោក​បាន​បន្តថា សំបុត្រ​មាន​ពីរ​ប្រភេទ ៖ ទី​១) ២៥០ ដុល្លារ​ក្នុង ១ សន្លឹក​សម្រាប់​តម្លៃ​សំបុត្រ​ពិសេស និង ១៩០ ដុល្លារ​ក្នុង​មួយ​សន្លឹក​សម្រាប់​តម្លៃ​ធម្មតា​។ សំបុត្រ​សម្រាប់​លក់​ជា​ក្រុម ៖ សម្រាប់​ការ​ជាវ ១០ កន្លែង​នឹង​ទទួលបាន ១ កន្លែង​ដោយ​ឥតគិតថ្លៃ​ដែលមាន​ត​ម្លែ​តុ​ពិសេស ២.២៥០ ដុល្លារ​សម្រាប់ ១០ កន្លែង និង​តុ​ធម្មតា ១.៧១០ ដុល្លារ​សម្រាប់ ១០ កន្លែង​។ តាម​ការគ្រោងទុក កម្មវិធី​នេះ​នឹង​ទទួលបាន​ភ្ញៀវ​ចំនួន ៣០០ នាក់ ដោយ​លោក​សារពេជ្ញ រំពឹងថា នឹង​ទទួលបាន​ជោគជ័យ បើទោះបីជា​មិនបាន​ជោគជ័យ​ទាំងស្រុង​ក៏ដោយ ក៏​នៅ​ឆ្នាំក្រោយ​បន្ទាប់​ទៀត អង្គការ នឹង​រៀបចំ​ឡើងជា​បន្តទៀត ដោយ​យក​នូវ​ចំណុច​ដែល​ខ្វះខាត មក​កែលម្អ​បន្ថែមទៀត ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​លោកនាយ​កម្មវិធី​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​បញ្ជាក់ថា កម្មវិធី​សមោសរ​នេះ រៀបចំ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​យើង​បានធ្វើ​ឡើង​ដូច​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​អីចឹង​ដែរ ដូច្នេះ​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​មក​ពិសារ​អាហារ​និង​ស្តាប់​តន្ត្រី ទស្សនាការ​បង្ហាញ ដូច​នៅ​ទីក្រុង​ប៉ារីស​។ មូលហេតុ​អី្វ​បានជា​យើង​រៀបចំ​កម្មវិធី​ដូច​ក្នុង​ទីក្រុង​ប៉ារីស​នោះ ព្រោះថា អ្នក​ឧបត្ថម្ភ​ធំ គឺ​ភោជនីយដ្ឋាន TOPAZ ហើយ​ម្យ៉ាងទៀត យើង​ជា​ខ្មែរ មាន​វប្បធម៌​ក្នុង​ខ្លួន​ជា​ខ្មែរ​រួចទៅហើយ ដូច្នេះ​យើង​ចង់​បើកទូលាយ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ បានដឹង​អំពី​វប្បធម៌​ខាងក្រៅ ថា​វា​មាន​លក្ខណៈ​យ៉ាង​ដូ​ម្តេច​ខ្លះ​។​

​ចំណែក​លោកស្រី​តំណាង​ភោជនីយដ្ឋាន TOPAZ បាន​ថ្លែង​ផងដែរ​ថា ភោជនីយដ្ឋាន TOPAZ នឹង​ជួយ​គាំទ្រ​ដល់​អង្គការ PSE ហើយ​សូម​ស្វាគមន៍​ជួយ​លើកតម្កើង​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ទាំងអស់គ្នា ដោយសារតែ​ភោជនីយដ្ឋាន TOPAZ ទទួលបាន​សិស្ស​ពី​អង្គការ PSE មក​បម្រើ​ការងារ​ផងដែរ​។ យើង​បានដឹងហើយថា នៅ​ប្រទេស​កម្ពុជា ផ្នែក​បដិសណ្ឋារកិច្ច នៅមាន​លក្ខណៈ​តិចតួច​នៅឡើយ ហើយ​ភោជនីយដ្ឋាន TOPAZ ទទួលបាន​មកពី PSE និង​សាលា​មួយចំនួន​តែប៉ុណ្ណោះ ដូច្នេះ​អ្វីដែល​ខ្មែរ​ធ្វើបាន មានតែ​ការជួយ​ចូលរួម​ក្នុងសង្គម ដើម្បី​ឲ្យ​អង្គការ PSE អាច​បន្តដំណើរ​ជួយ​កូន​ខ្មែរ​កាន់តែច្រើន​។
​លោកស្រី បាន​បន្ថែម​ថាំ "​នេះ​ជា​ចំណែក​តូច​មួយ​ដែល​ភោជនីយដ្ឋាន TOPAZ ជួយ​ដល់​អង្គការ PSE ដំណើរការ​ទៅមុខ​"​។
​លោកស្រី មានប្រសាសន៍ថា នា​រាត្រីសមោសរ​នេះ ភោជនីយដ្ឋាន TOPAZ បានរួម​ចំណែក​រៀបចំ​អាហារ​មួយ ដើម្បី​ជា​បទពិសោធន៍​នាំ​ប្រជាជន​ខ្មែរ ឲ្យ​ដូច​បាន​ទៅ​ញ៉ាំ​អាហារ​នៅ​ទីក្រុង​ប៉ារីស​អីចឹង​ដែរ ដោយ​ក្នុងនោះ ភោជនីយដ្ឋាន TOPAZ បានជ្រើសរើស​នូវមុខ​ម្ហូប​ចំនួន ៣ មុខ និង​បង្អែម​មួយ​មុខ​។ មុខម្ហូប​ទី​១ គឺ​ត្រី​សាល​ម៉ុ​ន​ចំហុយ​ទឹកកក ដែល​បាន​ដកស្រង់​ចេញពី​អាហារ​មួយ​ប្រភេទ ដែល​ស្តេច​ល្វី​ស​ទី​១៦​និង​ម្ចាស់​ក្សត្រិយ បាន​សោយ ក្នុង​ព្រះ​រាជពិធី​មួយ នា​សតវត្សរ៍​ទី​១៨ នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​។​

​សូមបញ្ជាក់ថា រាត្រីសមោសរ​នេះ អាច​ដំណើរការ​ទៅបាន​ដោយមាន​ការសហការ​រៀប​ចំ​ដោយ​ភោជនីយដ្ឋាន TOPAZ  និង​ស៊ែ​ក​កុង​តេស ដើម្បី​រៀបចំ​រាត្រីសមោសរ​ជា​លើកដំបូង ដែល​ទទួលបាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន Mercedes-Benz នៅ​ប្រទេស​កម្ពុជា និង​ការសហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Cam-Paint ថ្នាំ​ព៌​ណ​ជាតិ Chateau Haut-Blanville ក្រុមហ៊ុន​ទឹកបរិសុទ្ធ​គូលែន និង​ក្រុមហ៊ុន PABLO’S៕​

PSE រៀបចំ​រាត្រីសមោសរ សម្រស់​ដ៏​ស្រស់​ត្រ​កាស​នៃ​ទីក្រុង​ប៉ារីស ដើម្បី​យក​ថវិកា​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន PSE

PSE រៀបចំ​រាត្រីសមោសរ សម្រស់​ដ៏​ស្រស់​ត្រ​កាស​នៃ​ទីក្រុង​ប៉ារីស ដើម្បី​យក​ថវិកា​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន PSE

PSE រៀបចំ​រាត្រីសមោសរ សម្រស់​ដ៏​ស្រស់​ត្រ​កាស​នៃ​ទីក្រុង​ប៉ារីស ដើម្បី​យក​ថវិកា​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន PSE

PSE រៀបចំ​រាត្រីសមោសរ សម្រស់​ដ៏​ស្រស់​ត្រ​កាស​នៃ​ទីក្រុង​ប៉ារីស ដើម្បី​យក​ថវិកា​ជួយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​វិទ្យាស្ថាន PSE