អគ្គិភ័យ​បាន​ឆាបឆេះ​ប្រអប់​ភ្លើង​មួយកន្លែង​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​

ភ្នំពេញ: អគ្គិភ័យ​បាន​ឆាបឆេះ​ប្រអប់​ភ្លើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ច្រមុះជ្រូកក្បាលថ្នល់ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​នេះ ។​

អគ្គិភ័យ​បាន​ឆាបឆេះ​ប្រអប់​ភ្លើង​មួយកន្លែង​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម គេ​បានឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​និងទាក់ទង​ទៅ​ក្រុម​ពន្លត់​អគ្គិភ័យ ឲ្យ​មកជួយ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់ រហូតដល់​ម៉ោង១​រសៀល ថ្ងៃ​ដដែល អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​ទាំង​ស្រុក ។​

អគ្គិភ័យ​បាន​ឆាបឆេះ​ប្រអប់​ភ្លើង​មួយកន្លែង​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​

​ករណីនេះ​មិន​បណ្តាល​ឲ្យ​ខូចខាត​លំ​ឋាន​ពលរដ្ឋ​ដែល​នៅក្បែរ​នោះឡើយ ។ ខូចខាត​តែប្រអប់​ភ្លើង និង​ផ្ទាំង​ប៉ាណូ​តិចតួច​តែប៉ុណ្ណោះ​។ មូលហេតុ​មកពី​ឆ្លង​​ច​ន្ត​អគ្គិសនី​៕​