កម្មករ​រោងចក្រ​ជាច្រើន​នាក់ នាំគ្នា​ធ្វើបាតុកម្ម ដង្ហែ​ទៅកាន់​សាលាខេត្ត​តាកែវ ដើម្បី​ស្នើអោយ​អភិបាលខេត្ត ជួយ​ដោះស្រាយ​ការទាមទារ​របស់ខ្លួន​

តាកែវ: ក្រុមកម្មករ​កាត់ដេរ​សំលៀកបំពាក់ ហុង​សេន​ថេ​ក​ស្តាយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែតុលា ឆ្នាំ​២០១៥​នេះ បាននាំគ្នា​ធ្វើបាតុកម្ម​ដោយបាន​ដង្ហែ​ក្បួន ទៅកាន់​សាលាខេត្ត​តាកែវ ដើម្បី​ស្នើ​សុំអោយ​លោក​អភិបាលខេត្ត ជួយ​ដោះស្រាយ​នូវ​ការទា​មល​ក្ខ័​ណ​ការងារ​មួយចំនួន​ពី​ក្រុមហ៊ុន បន្ទាប់ពី​ការចចារ​ជាមួយ​ភាគី​របស់​ពួកគេ ត្រូវបាន​បរាជ័យ​។​

​អ្នកស្រី មាស វិ​ជ្ជ​នី មន្ត្រី​សហព័ន្ធ​សហជីព​ការងារ ដើម្បី​កម្ពុជា តំណាងអោយ​ក្រុមបាតុករ ដែល​បានធ្វើ​ការតវ៉ា បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុមកម្មករ​បានធ្វើកា​រ​ទាមទា​នូ​វល​ក្ខ័​ណ​ការងារ​ចំនួន ៥​ចំណុច ពី​ក្រុមហ៊ុន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការតវ៉ា​នេះ ខាង​ក្រុមហ៊ុន​បាន​យល់ព្រម​នូវ​ការទាមទា​បី​ចំណុច​របស់​កម្មករ ក៏ប៉ុន្តែ​ចំណុច​សំខាន់​ពីរ ដែល​កម្មករ​ចង់បាន​គឺ​ការសុំ​តំ​ឡើ​ថ្លៃឈ្នួល​រថយន្ត​ពី ៧ ទៅ ១០ ដុល្លារ និង​ប្រាក់​ថ្លៃ​បាយ​ចំនួន ២​ពាន់​រៀល ក្នុង​មួយថ្ងៃ ត្រូវ​ថៅកែ​ទាត់ចោល ហេតុ​ដូច្នោះ បានជា​កម្មករ​សម្រេច​នាំគ្នា​ធ្វើ​កូដកម្ម​ដោយ​បិទផ្លូវ កាលពី​ថ្ងៃទី​២៧ ខែតុលា​កន្លងមកនេះ ហើយ​នៅថ្ងៃនេះ យើង​បាន​ហែ​ក្បួន​មកកាន់​សាលាខេត្ត​តាកែវ ដើម្បីអោយ​លោក​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ជួយ​ដោះស្រាយ​។​

​បើតាម​មន្ត្រី​សហជីព​ខាងលើ ប្រសិនបើ​ការទាមទា​របស់ខ្លួន មិន​ត្រូវបាន​ដោះស្រាយ​នោះទេ ក្រុមកម្មករ​ទាំងអស់ និង​មិន​ចូលធ្វើការ​នោះទេ ហើយ​ក្រុមកម្មករ​ទាំង ១៨០០​នាក់ និង​បន្តធ្វើ​កូដកម្ម​រហូត​ទាល់​តែមាន​ដំណោះស្រាយ​។​

​លោក ម៉ឹង វី​រី​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា ការតវ៉ា​ទាមទា​លក្ខខណ្ឌ​ការងារ​របស់​បងប្អូន​កម្មករ គឺ​ខាង​មន្ទីរ​ការងារ​ខេត្ត ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់ បាន​ចុះទៅ​សម្របសម្រួល​ជាមួយ​ភាគី​រោងចក្រ ហើយ​ជា​លទ្ធផល​ខាង​ភាគី​រោងចក្រ បានទទួល​យល់ព្រម​ចំនួន ៣​ចំណុច ហើយ​នៅសល់​ពីរ​ចំណុច​ទៀត គឺ​ខាង​ភាគី​រោងចក្រ​កំពុងតែ​ពិចារណា​។​

​លោក​ប្រធាន​មន្ទីរ​ការងារ​បាន​បន្ត​ថា ក៏ប៉ុន្តែ​ខាង​បងប្អូន​កម្មករ​លោក​មិន​ព្រម ក៏​បន្តធ្វើ​បាតុកម្ម​ដោយ​បិទផ្លូវ និង​បាន​ហែ​ក្បួន​មកកាន់​សាលាខេត្ត​។

​តែ​ទោះបីជា​យ៉ាងណា មន្ទីរ​ការងារ​ខេត្ត និង​ប្រឹងប្រែង​សម្របសម្រួល​ដោះស្រាយ​ជា​បន្តទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​យោគយល់​គ្នា​រវាង​ភាគី​កម្មករ និង​ភាគី​រោងចក្រ ហើយ​ជាពិសេស​ខាង​មន្ទីរ នឹង​ស្នើសុំ​កុំអោយ​មានការ​កាត់​ប្រាក់ខែ​និង​ប្រាក់រង្វាន់​កម្មករ ពេលដែល​ពួកគាត់​ធ្វើបាតុកម្ម​។ ក៏ប៉ុន្តែ​នៅពេលដែល​ក្រុមកម្មករ​ធ្វើបាតុកម្ម​យូរថ្ងៃ​បែបនេះ មិនដឹងថា ក្រុមហ៊ុន​កាត់​ប្រាក់ខែ ឬ​ប្រាក់រង្វាន់​យ៉ាងណា​នោះទេ​៕

កម្មករ​រោងចក្រ​ជាច្រើន​នាក់ នាំគ្នា​ធ្វើបាតុកម្ម ដង្ហែ​ទៅកាន់​សាលាខេត្ត​តាកែវ ដើម្បី​ស្នើអោយ​អភិបាលខេត្ត ជួយ​ដោះស្រាយ​ការទាមទារ​របស់ខ្លួន​

កម្មករ​រោងចក្រ​ជាច្រើន​នាក់ នាំគ្នា​ធ្វើបាតុកម្ម ដង្ហែ​ទៅកាន់​សាលាខេត្ត​តាកែវ ដើម្បី​ស្នើអោយ​អភិបាលខេត្ត ជួយ​ដោះស្រាយ​ការទាមទារ​របស់ខ្លួន​

កម្មករ​រោងចក្រ​ជាច្រើន​នាក់ នាំគ្នា​ធ្វើបាតុកម្ម ដង្ហែ​ទៅកាន់​សាលាខេត្ត​តាកែវ ដើម្បី​ស្នើអោយ​អភិបាលខេត្ត ជួយ​ដោះស្រាយ​ការទាមទារ​របស់ខ្លួន​