អ៊ាម វន្នី មាន​ការ​គាំទ្រខ្លាំង​ក្លា​នៅ​ស្រុក​កំណើត នា​ថ្ងៃ​ចេញ​ព្រះ​វស្សា


បន្ទាប់ពីការចាកចេញទាំងមិនអស់ចិត្ត និងក្រោមការសោកស្ដាយរបស់អ្នកគាំទ្រ ពីក្នុងកម្មវីធី ខេមបូឌៀន អាយឌល សប្តាហ៍ ទី៧ មក យុវជន អ៊ាម វន្នី បានបង្ហាញវត្តមាន នៅទឹកដីកំណើតរបស់ខ្លួន ជាមួយនិងការគាំទ្រយ៉ាងច្រើន ជាថ្មីម្ដងទៀត។
អ៊ាម វន្នី មាន​ការ​គាំទ្រខ្លាំង​ក្លា​នៅ​ស្រុក​កំណើត នា​ថ្ងៃ​ចេញ​ព្រះ​វស្សា

តារាទើបនឹងរះ អ៊ាម វន្នី កាលលោកនៅជាបេក្ខជន នក្នុងកម្មវិធី ខេបូឌៀន អាយឌល របស់ទូរទស្សន៍ហង្សមាស។ (រូបថតផ្តិតពីវីដេអូ)

នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៥នេះ លោក អ៊ាម វន្នី បានបង្ហាញមុខ នៅក្នុងកម្មវីធីអបអរសាទរបុណ្យ ចេញ​ព្រះវស្សា អុំទូក បណ្តែតប្រទីប និងបង្ហោះគោម ឆ្នាំ២០១៥ នៅខេត្តបាត់ដំបង ដោយមានអ្នកមកទស្សនា និង​គាំទ្រជាច្រើនកុះករ ចំពោះវត្តមានតារាចម្រៀង និងជាកវីវ័យក្មេងរូបនេះ។

នៅពេលដែលលោក អ៊ាម វន្នី មានវត្តមាននៅកន្លែងកម្មវីធីភ្លាម សម្លេងអបអរសាទរ ហ៊ោរកញ្ជ្រៀវ​បាន​បន្លឺ​ឡើង ដើម្បីជាការស្វាគមន៍ និងលើកទឹកចិត្ត សម្រាប់តារាចម្រៀង ដែលចង់ប្រឡូកលើវីធីសិល្បះនេះ។ នៅ​ក្នុងកម្មវីនោះ លោកបានបកស្រាយ បទចម្រៀងជាច្រើនដូចជា កុលាបបាត់ដំបង ផ្ការីកក្នុងចិត្ត អនុស្សាវរីយ៍​សេកសក។ល។

ការគាំទ្រ របស់បណ្ដាទស្សនិកជន នៅនឹងកន្លែង មិនមានត្រឹមតែការស្រែក ហ៊ោរកញ្ជៀវប៉ុណ្ណោះទេ តែនៅ​តាមបណ្តាញសង្គមវីញ តារាទើបនឹងរះរូបនេះ ទទួលបានការគាំទ្រ យ៉ាងច្រើនដូចគ្នាផងដែរ ថាលោក​ច្រៀង​បានពិរោះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានទស្សនាវីដេអូទាំងនេះរួច បានលាន់មាត់ថា មិននឹកស្មាន​មាន​អ្នក​គាំទ្រលោកច្រើន យ៉ាងនេះឡើយ។

គួររំលឹកថា នៅថ្ងៃដែលតារាចម្រៀងមានវ័យ ២៨ឆ្នាំរូបនេះ ចាកចេញពីកម្មវីធីប្រឡងចម្រៀង លំដាប់​ពិភព​លោករបស់ ទូរទស្សន៍ហង្សមាស លោកបាននិយាយថា៖ «ការបរាជ័យរបស់ខ្ញុំថ្ងៃនេះ មិនមែន​ជា​ការ​បរាជ័យ ក្នុងមួយជីវិតរបស់ខ្ញុំនោះទេ»។

» ចង់ដឹងថា លោកមានការគាំទ្រប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមនេះ៖