ក្រសួង​ការបរទេស​ហៅអង្គទូតទំាងអស់​មកពន្យល់បា្រប់ពី​ការដកតំណែង​លោក កឹម សុខា

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តីក្រសួង​ការបរទេស និង​ សហប្រតិបត្តិការអន្តរជាតិ បានបង្ហើបឲ្យដឹងថា ​នៅម៉ោង៣រសៀលថ្ងៃទី៣០ ​តុលា ២០១៥នេះ លោកឧបនាយក​រដ្ឋ​មន្រ្តី ហោ​ ណំាហុង ​រដ្ឋមន្រ្តីក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ ​បានអញ្ជើញឯកអគ្គរាជទូត ​រដ្ឋទូតទំាងអស់​ប្រចំាកម្ពុជាម​កកាន់ទីស្តីការ​ក្រសួងការ​បរទេស​​​ ដើម្បីពន្យល់​ពីមូលហេតុ​នៃការដកតំណែងលោក​ កឹម សុខា ចេញ​​ពីអនុប្រធានទី១រដ្ឋសភា ​និង ការវិវត្តចិងក្រោយ​នៃស្ថានការណ៍​នយោបាយនៅកម្ពុជា ។

យ៉ាងណាក៍ដោយ​អ្នកនំាពាក្យក្រសួងការបរទេស ​លោក ជុំ សុន្ទរី ​មិនអាចសុំការបញ្ជាក់​បន្ថែមបានទេ​នៅវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ​ ដោយទូរស័ព្ទរបស់លោកទទួលការ​​ហៅចូលជាច្រើនលើក ​តែពុំមានអ្នកលើកទទួល ។

ព័ត៌មានលម្អិតនឹង​មាន​ផ្សាយជូន​នៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕