​អាជ្ញាធរ​ខេត្ត​​​​ត្រៀម​លក្ខណៈ​​​រៀបចំ​ពិធី​​បុណ្យ​សមុទ្រ​​រយៈពេល៣ថ្ងៃ​នៅ​ពាក់កណ្តាល​ខែធ្នូ ​២០១៥

ខេត្តកំពត ​៖ ដើម្បី​អបអរសាទរ​បុណ្យ​សមុទ្រ​​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់​កណ្តាល​ខែធ្នូ ​ឆ្នាំ​២០១៥ ​រយៈ​ពេល៣​ថ្ងៃ​​នៅ​ខេត្ត​កំពតខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ដល់​ថ្នាក់ដឹកនាំ​​ស្ថា​ប័ន​ពាក់​ព័​ន្ឋ​ទូ​ទាំង​​​​ខេត្ត ​រួមជា​មួយ​​ប្រជាពលរដ្ឋ​ផង​ដែរ​ ​​ឲ្យ​ធ្វើការ​កែ​លម្អ​​រៀបចំ​លំនៅ​​ឋាន​​​នៅ​ក្នុង​ក្រុង​ ក៍​ដូច​ជា​នៅ​ជាយក្រុង​ឲ្យ​ត្រៀមលក្ខណៈ​​ចាប់ផ្តើម​សម្អាត​​អ​នាម័យ ​និង​រុះរើ​តូប​លក់ដូរ​ដែល​តាំង​លក់​នៅ​តាម​ដង​វិ​ថី​នានា​​​ឲ្យ​បាន​សមរម្យ និង​ត្រៀម​ទទួល​ស្វាគមន៍ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ ដែលមក​​កម្សាន្ត​​នា​ឱកាស​បុណ្យ​សមុទ្រ​​​នេះ​ ។

ស្ថា​ប័​ន​​ពាក់​ព័​ន្ឋ ដូច​ជា​ អង្គភាព​អគ្គិស​នី​កម្ពុជា​ខេត្ត ​ត្រូវ​រៀបចំ​ប្រ​ព័​ន្ឋ​ខ្សែភ្លើង​តាម​ដង​វិ​ថី​នានា​ឲ្យ​បាន​​ត្រឹម​ត្រូវ​ ​ត្រូវ​ដាក់​តាំង​អំ​ពូ​លភ្លើង​នៅ​តាម​ដងផ្លូវ​សាធារណៈ សួន​ច្បារ​​កម្សាន្ត​ និង​កន្លែង​​​ភ្ញៀវ​អ​ង្គុយ​លេង​ជាដើម​...។​ល​។ ខាង​អង្គភាព​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ​បាន​និង​កំពុង​ជួសជុលប្រ​ព័​ន្ឋផ្លូវ​គមនា​គមន៍​នានា​នៅ​ក្នុង​ក្រុង ​និង​ជាយ​ក្រុង​យ៉ាង​មមាញឹក​ផង​ដែរ ​។ ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ​ និង​​ភោ​ជនី​យដ្ឋា​ន ក៍​​​ត្រៀម​រៀបចំ​​អនាម័យ​​ល្អ សេវាកម្ម​ល្អ ដូច​លោក​អភិបាល​​​ខេត្ត​ ​​បាន​មាន​ប្រសាសន៍​​​ថា មិន​អនុញ្ញាតឲ្យ​​​​ក្រុម​អាជីវករ​ណា​ម្នាក់យក​ឱកាស​បុណ្យ​រយៈពេល៣​ថ្ងៃនេះ​លក់​ដូរ​ដំឡើង​ថ្លៃ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ​​​៕  ​