ចង់​បញ្ចុះ​សម្ពាធ​ឈាម​ខ្ពស់​គ្រាន់តែ​ចូល​ផ្ទះបាយ​

Sanofi

​មនុស្ស​អាយុ​តិច​ក៏​កើតរោគ​សម្ពាធ​ឈាម​បានដែរ ពោលគឺ​ស្ត្រី​ទាំងឡាយណា​ដែល​បណ្តោយ​ឲ្យ​ទម្ងន់​កើនឡើង​ក៏​ច្រើនតែ​កើត​សម្ពាធ​ឈាម​ខ្ពស់ ឬ លើសឈាម ។ ចំណែកឯ​អ្នក​ដែល​ស្គមៗ​ច្រើន​កើតរោគ​ខ្វះ ឈាម ឬ សម្ពាធ​ឈាម​ទាប ប៉ុន្តែ​មិន​ថា​រោគ​អ្វី​ទេ​អាហារ​ជួយ​អ្នក​បានជា​និច្ច ។​

– ​ផ្ការ​រំយោល​ក្រហម​
​បាន​ញ៉ាំ​ហើយ​សម្ពាធ​ឈាម​ថយចុះ​ពិតៗ ថែមទាំង​បណ្តេញ​អាស៊ីដ​យូ​រិ​ក​តាមរយៈ​ទឹកនោម ជួយ​ការពារ​ការកើត​ក្រួស​ក្នុង​តម្រងនោម​បាន​ទៀតផង ។​

– ​ខ្ញី និង ខ្ទឹមស
​បើ​សរសៃឈាម​ស្ទះ នោះ​សម្ពាធ​ក្នុង​សរសៃឈាម​ក៏​ឡើង​ខ្ពស់ ។ គ្រូពេទ្យ​ចិន​ណែនាំ​ឲ្យ​ទទួលទាន​ខ្ញី ខ្ទឹមស ព្រោះ​ឱសថ​ធម្មជាតិ​ទាំងពីរ​ប្រភេទ​នេះ​ជួយ​ពង្រីក​សរសៃឈាម ។​

​- ស្លឹកត្រចៀក​ក្រាញ់​
​ធ្វើជា​ភេសជ្ជៈ​ផឹក​ក៏​ល្អ ញ៉ាំ​ស្រស់ៗ​ក៏​ឆ្ងាញ់ ក្រៅពី​ជួយ​បន្ថយ​សម្ពាធ​ឈាម​ហើយ ថែមទាំង​សម្រាល​អាការ ស្ត្រេ​សបាន​ទៀតផង ។ អ្នកណា​ដឹងខ្លួន​ថា​ចាប់ផ្តើម​មាន​អាការ​ស្រពាប់​ស្រពោន ហាម​ខកខាន​មុខម្ហូប​មួយ​នេះ ។​

– ​ស្លឹក​ឃិនឆាយ
​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន​ដោយផ្ទាល់ ។ បើ​ចង់​ឲ្យ​កាន់តែ​ល្អ​គួរតែ​ញ៉ាំ​មួយថ្ងៃ ៤ ដើម ធានាថា​នឹង​ឃើញ​លទ្ធផល​ល្អជា​ពុំខាន ៕ ​ឆាន់ ចំ​រ៉ា​


Related