Mourinho & Klopp ធ្លាប់​ប៉ះ​គ្នា​៤ដង ដឹង​ថា​នរណា​ឈ្នះ​ច្រើន​ជាង​​ទេ?

Mourinho & Klopp ធ្លាប់​ប៉ះ​គ្នា​៤ដង ដឹង​ថា​នរណា​ឈ្នះ​ច្រើន​ជាង​​ទេ?

ក្រុម​ Chelsea របស់​លោក​ Jose Mourinho រហស្សនាម “Special One” នឹង​ប៉ះ​ក្រុម​ Liverpool របស់​លោក​ Jurgen Klopp រហស្សនាម “Normal One” ក្នុង​ការ​ប្រកួត​ Premier League ថ្ងៃ​សៅរ៍​ស្អែក​នេះ ខណៈ​ដែល​មាន​ការ​ឡើង​ថា បើ​តោ​ខៀវ​ចាញ់ ​នោះ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ នឹង​អាច​ត្រូវ​​អស់​តំណែង។

 

Mourinho & Klopp ធ្លាប់​ប៉ះ​គ្នា​៤ដង ដឹង​ថា​នរណា​ឈ្នះ​ច្រើន​ជាង​​ទេ?

 

កន្លង​​មក​​អ្នកចាត់ការ​ ដែល​ពូកែ​បញ្ចេញ​កាយ​វិការ​​នៅ​លើ​ទីលាន​ទាំង​២​រូប​នេះ ធ្លាប់​មាន​ប្រវត្តិ​ប៉ះ​គ្នា​ ៤​ដង​មក​ហើយ កាល​ពី​​ Mourinho នៅ​ដឹក​នាំ​ Real Madrid ឯ​ Klopp ដឹក​នាំ​ក្រុម​ Borussia Dortmund ​ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League។

 

​​កាល​ឆ្នាំ​២០១២ ក្រុម​ Dortmund ​ប៉ះ​ Real នៅ​វគ្គ​ចែក​ពូល​ UEFA Champions League ខណៈ​ដែល​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp បាន​ជួយ​ឲ្យ​ Dortmund ឈ្នះ​ស្ដេច​ស ២-១ នៅ​ជើង​ទី​១ និង​ស្មើ​គ្នា ២-២ ជើង​ទី​២ នៅ​អេស្ប៉ាញ។ រីឯ​នៅ​ឆ្នាំ​២០១៣ Dortmund បាន​ទម្លាក់ Real របស់​ Mourinho នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ឈ្នះ​ ៤-១ នៅ​អាល្លឺម៉ង់ តែ​នៅ​អេស្ប៉ាញ​​ស្ដេច​ស​យក​ឈ្នះ​ ២-០ វិញ។

 

Mourinho & Klopp ធ្លាប់​ប៉ះ​គ្នា​៤ដង ដឹង​ថា​នរណា​ឈ្នះ​ច្រើន​ជាង​​ទេ?

 

​សរុប​មក ឃើញ​ថា Klopp និង​ Mourinho ធ្លាប់​ប៉ះ​គ្នា​៤ដង ក្នុង​នោះ​ Klopp ឈ្នះ​២, Mourinho ឈ្នះ​១ និង​ស្មើ​គ្នា​១ដង។ ដូច្នេះ​ចាំ​មើល​ថា ថ្ងៃ​សៅរ៍​ស្អែក​នេះ​តោ​ខៀវ របស់​ Mourinho ឬ​ហង្ស​ក្រហម​របស់​ Klopp ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ៕

 

Mourinho & Klopp ធ្លាប់​ប៉ះ​គ្នា​៤ដង ដឹង​ថា​នរណា​ឈ្នះ​ច្រើន​ជាង​​ទេ?

 

Mourinho & Klopp ធ្លាប់​ប៉ះ​គ្នា​៤ដង ដឹង​ថា​នរណា​ឈ្នះ​ច្រើន​ជាង​​ទេ?

 

​ចុះ​ប្រិយ​មិត្ត​​យល់​ថា Mourinho អាច​យក​ឈ្នះ​ក្រុម​ Klopp បាន​ទេ​ស្អែក?

 

-ចុចអាន៖ Mourinho ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បើ Chelsea ចាញ់ Liverpool សប្ដាហ៍​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail