​បាក់​ឆាក​ប្រគំ​តន្ត្រី​នៅ​ចិន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​១៣​នាក់​

​ចិន​៖​កម្មករ​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​១៣ នាក់​ទៀត​ត្រូវ​រងរបួស​ក្នុង​ហេតុការណ៍​បាក់​ឆាក​ប្រគំ​តន្ត្រី​របស់​កំពូល​តារាចម្រៀង​តៃវ៉ាន់ Jolin Tsai នៅ ក្រុង Nanning ខេត្ត Guangxi ប្រទេស​ចិន​កាលពី​ម្សិលមិញ ខណៈដែល​ក្រុមកម្មករ​កំពុង​ដំឡើង​។​

​ប្រភពពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារតែ​កំហុស​ធ្វេសប្រហែស​របស់​ក្រុម ការងារ​បច្ចេកទេស​។ ប្រភព​បន្តថា ជនរងគ្រោះ​ដែល​រងរបួស​ទាំងអស់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ផងដែរ​។ ទោះជា​យ៉ាងណា​ភ្នាក់ងារ​ប៉ូលិស​បាន​ឲ្យ​ដឹងថា​ពួកគេ​កំពុង​ស្វែងរក​មូលហេតុ​បណ្ដាល ឲ្យ​កើតមាន​បញ្ហា​នេះ ហើយនឹង​ប្រកាស​ក្នុងពេល​ខាងមុខ​។​

​គួរ​បញ្ជាក់ថា ការប្រគំ​តន្ត្រី​របស់ Jolin Tsai នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​៣០ ខែតុលា នេះ​។ យ៉ាងណាក្ដី ដោយសារតែ​គ្រោះថ្នាក់​មួយ​នេះ Jolin បានសម្រេច​ចិត្ត​រំសាយ ការប្រគំ​តន្ត្រី​មួយ​នេះ​ចោល​នៅ​នាទីចុងក្រោយ​៕

​បាក់​ឆាក​ប្រគំ​តន្ត្រី​នៅ​ចិន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​របួស​១៣​នាក់​