យន្តហោះ​ប៊ូ​អីុ​ង​ឆេះ​នៅ​ព្រ​លាន​យន្តហោះ​ផ្ល​រី​ដារ​បួស​15​នាក់

អាជ្ញាធរ​រាយការណ៍​ថា មនុស្ស​១៥​នាក់​រង​របួស​កាលពី​ថ្ងៃ​ទី​២៩ តុលា ដោយសារ​ភ្លើង​ឆាបឆេះ​យន្តហោះ​មួយ​គ្រឿង​នៅ​ឯ​ព្រ​លាន​យន្តហោះ FORT LAUDERDALE រដ្ឋ​ផ្ល​រី​ដា​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ញ៉ាំង​ឱ្យ​មានការ​ផ្អាក​ការ​ហោះហើរ​នៅ​ទីនោះ​មួយ​រយៈ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុមហ៊ុន​ម្ចាស់​យន្តហោះ​នេះ​និយាយ​ថា ពេល​ដែល​យន្តហោះ​ប៊ូ​អីុង​៧៦៧​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ DYNAMIC INTERNATIONAL AIRWAYS កំពុង​រត់​លើ​ផ្លូវ ដើម្បី​ហោះ​ឡើង​ពី​ព្រ​លាន​យន្តហោះ FORT LAUDERDALE ទៅ​កាន់​ទីក្រុង​កា​រ៉ា​កាស់ ស្រាប់តែ​យន្តហោះ​មាន​បញ្ហា​ត្រង់​រេ​អាក់​ទ័​រ​មួយ ។ ក្រុម​យានិក​អនុវត្ត​នីតិវិធី​បន្ទាន់​ពន្លត់​ម៉ាស៊ីន ហើយ​ជម្លៀស​មនុស្ស​ចេញពី​យន្តហោះ ដើម្បី​ធានា​សន្តិសុខ​មនុស្ស​ទាំងអស់​ជិះ​ក្នុង​យន្តហោះ​នេះ ។ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក​នេះ​បញ្ជាក់​ថា យន្តហោះ​នឹង​ធ្វើការ​ហោះហើរ​ធម្មតា​ឡើង​វិញ​នា​ថ្ងៃ​ទី​៣០ តុលា ។

បន្ទាប់​ពី​ឧប្បត្តិ​ហេតុនេះ​មក ការិយាល័យ​ប៉ូលិស​តំបន់ BROWARD ដែល​មាន​ព្រ​លាន​យន្តហោះ​នោះ​គូសបញ្ជាក់​តាម TWITTER ថា រេ​អាក់​ទ័​រ​របស់​យន្តហោះ​មួយ​មាន​ភ្លើង​ឆេះ​រួច​មនុស្ស​ជិះ​ក្នុង​យន្តហោះ​ត្រូវ​ជម្លៀស​ចេញ ហើយ​មាន​អ្នក​របួស​ច្រើន​នាក់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បណ្តា​អ្នក​ទទួលខុសត្រូវ​តំបន់ BROWARD រៀបរាប់​ថា មនុស្ស​១៥​នាក់​រង​របួស ក្នុង​នោះ​ម្នាក់​របួសធ្ងន់​រួច​អ្នក​របួស​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ BROWARD HEALTH MEDICAL CENTER ព្យាបាល​ការ​រលាកភ្លើង ។ អ្នក​ទទួលខុសត្រូវ​ទាំងនេះ​បញ្ជាក់​ថា អ្នកដំណើរ​១០១​នាក់ និង​បណ្តា​សមាជិក​ក្រុម​យានិក​ស្ថិត​ក្នុង​យន្តហោះ​ជើងហោះហើរ​៤០៥ ទៅ​កាន់​ទីក្រុង​កា​រ៉ា​កាស់ ដោយ​អះអាង​ថា ឧប្បត្តិ​េ​ហ​តុ​នេះ​កើតឡើង​នា​វេលា​ម៉ោង​១២​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ។

យោង​តាម​ទូរទស្សន៍​ក្នុងស្រុក WPBP ថា មានការ​ធ្លាយ​ប្រេង​កំណត់​ឃើញ​មុន​យន្តហោះ​ត្រូវ​ភ្លើង​ឆាបឆេះ ។ តាម​រូបថត និង​វី​ដេ​អូ​គេ​ឃើញ​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ហុយ​ចេញពី​យន្តហោះ​ឆេះ ៕