យន្តហោះ​រុ​ស្ស៊ី​2​គ្រឿង​ត្រូវ​ស្ទាក់​ដោយ​យន្តហោះ​ប្រដេញ​អាមេ​រិ​ក និង​កូរ៉េ​ខាងត្បូង​នៅ​សមុទ្រ​ជប៉ុន

រណសិរ្ស​ថ្មី​មួយទៀត​បាន​បើក​សម្រាប់​ភាព​តានតឹង​ខាង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​រុ​ស្ស៊ី ។ យន្តហោះ​រុ​ស្ស៊ី​២​គ្រឿង​ត្រូវ​ស្ទាក់​ដោយ​បណ្តា​យន្តហោះ​ប្រដេញ​អា​េ​ម​រិ​ក និង​កូរ៉េ​ខាងត្បូង ពេល​យន្តហោះ​ទាំង​២​នេះ​ហោះហើរ​មក​ក្បែរ​នាវា​ផ្ទុក​យន្តហោះ​អា​េ​ម​រិ​ក USS RONALD REAGAN ក្នុង​សមុទ្រ​ជប៉ុន ។ នេះ​ជា​សេចក្តីរាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ តុលា របស់​សេត​វិមាន និង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។

អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន លោក JEFF DAVIS គូសបញ្ជាក់​ថា នាវា​ផ្ទុក​យន្តហោះ RONALD REAGAN បាន​បញ្ចេញ​យន្តហោះ​ប្រដេញ​ធុន F/A-18 ចំនួន​៤​គ្រឿង​ដើម្បី​ស្ទាក់​និង​អម​យន្តហោះ​រុ​ស្ស៊ី​ទាំង​២​គ្រឿង​នោះ ។ លោក​បញ្ជាក់​ថា យន្តហោះ​រុ​ស្ស៊ី​ទាំង​២​គ្រឿង​បាន​ហោះ​មក​ក្បែរ​នាវា​ផ្ទុក​យន្តហោះ​ឃ្លាត​គ្នា​ចម្ងាយ​តែ​១​ម៉ា​យ ។ យន្តហោះ​រុ​ស្ស៊ី​ទាំង​២​គ្រឿង​គឺ​ធុន TU-142 BEAR មាន​ម៉ាស៊ីន​៤​ប្រើ​ហោះ​ត្រួតពិនិត្យ​តាម​សមុទ្រ និង​ជា​យន្តហោះ​តស៊ូ​ប្រឆាំង​នាវាមុជទឹក​ដែល​ហោះ​យ៉ាង​ទាប​កម្ពស់​ត្រឹម​១៥០​ម៉ែត្រ ។

អ្នកនាំពាក្យ​បន្ត​ថា ពុំ​មាន​អ្វី​បញ្ជាក់​ថា យន្តហោះ​រុ​ស្ស៊ី​ទាំង​២​គ្រឿង​នេះ​ចោទ​ជា​ការ​គំរាមកំហែង​មួយ​ភ្លាម​ៗ​ឡើយ ក៏​ប៉ុន្តែ​នេះ​ជា​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដា​មួយ​សម្រាប់​បណ្តា​យន្តហោះ​អា​េ​ម​រិ​កស្ទា​ក់អម​គ្រប់​យន្តហោះ​ទាំងអស់​ដែល​ហោះ​មក​ក្បែរ​បណ្តា​នាវាចម្បាំង​អា​មេ​រិ​ក ។

ចំណែក​អ្នកនាំពាក្យ​សេត​វិមាន លោក JOSH EARNEST បញ្ជាក់​ថា ឧប្បត្តិ​ហេតុនេះ​កើត​មាន​ក្នុង​ឱកាស​នៃ​សមយុទ្ធ​យោធា​ចូលរួម​ដោយ​កង​ម៉ា​រី​ន​អា​មេ​រិ​ក និង​កងទ័ព​កូរ៉េខាងត្បូង ។ យន្តហោះ​រុ​ស្ស៊ី​ទាំងនេះ​ដំបូង​ត្រូវ​ស្ទាក់​ដោយ​បណ្តា​យន្តហោះ​យោធា​កូរ៉េ​ខាងត្បូង ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់ ៕