យុវជន​ម្នាក់​ត្រូវ​ក្មេង​ពាល មួយក្រុម​កាប់​ដាច់​ដៃ​ម្ខាង​

Sanofi

​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ពី​នាក់​ជិះ​ម៉ូតូ​ចេញពី​ក្លិប​ហ្គោល​ថោ​ន ត្រូវ​យុវជន​​មួយក្រុម​ទៀត ជិះ​តាម​ពីក្រោយ​កាប់ បណ្តាល​ឲ្យ​ដាច់​ដៃ​ម្ខាង កាលពី​រំលង​អា​ធ្រា​ត្រ នៅវេលា​ម៉ោង​២​និង​៣០​នាទី​ចូលដល់​ថ្ងៃទី​៣០​ខែតុលា​ឆ្នាំ​២០១៥​នេះ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ត្រូវបាន​ដាច់​ដៃ​ខាងស្តាំ ក្រោយពេល​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ូ​ម​មឺ​អ៊ិ​ច ពណ៌​ក្រហម ជាមួយ​មិត្តភក្តិ​​ម្នាក់ទៀត ចេញពី​ក្លិប​កម្សាន្ត​ហ្គោល​ថោ​ន ដែល​ស្ថិតនៅ​ទីតាំង​ខាងលើ​។ជនដៃដល់​ក្នុង​ហេតុការណ៍​នេះក្រោយពី​ធ្វើ​សកម្មភាព​រួចក៏បាន​រត់​គេចខ្លួនបាត់​​ទាំង​មិន​ស្គាល់​អត្តសញ្ញាណ​។​

ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់ ចំណែក​ជនសង្ស័យ​សម​ត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​៕ សុ ថា​ត់




Related