យល់ដឹង​របៀប​​ឲ្យ​ធីប​​ក្នុង​ប្រទេស​មួយ​ចំនួន ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត

យល់ដឹង​របៀប​​ឲ្យ​ធីប​​ក្នុង​ប្រទេស​មួយ​ចំនួន ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត

ពេល​ធ្វើ​ដំណើរ​កម្សាន្ត​​​តាម​​បណ្ដា​ប្រទេស​មួយ​ចំនួន ​​​​ការ​ញ៉ាំ​អាហារ​​​ក្នុង​​ភោជនីយដ្ឋាន​ ការ​ស្នាក់​នៅ​​ក្នុង​សណ្ឋាគារ ការ​ធ្វើ​ដំណើរ​តាម​ឡាន​តាក់​ស៊ី ​​គឺ​​គេ​មាន​ទម្លាប់​មួយ​ដែល​ឲ្យ​លុយ​ធីប។ ជា​ទូទៅ​គេ​ឲ្យ​ធីប​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ ឬ​ឲ្យ​ដល់​បុគ្គលិក​ឬ​អ្នក​បម្រើ​ការ​​​តូច​តាច ​ព្រោះ​ថា​​​ការងារ​ពួក​គេ​​ទាំង​នោះ​គឺ​​ទទួល​បាន​ប្រាក់​ខែ​តិច​តួច ​​​​ឬ​តម្លៃ​សេវា​​ថោក ​​ដូច​នេះ​​​ប្រាក់​ធីប​ជា​ជំនួយ​ដល់​សេដ្ឋកិច្ច​​​​ពួក​គេ។ ខាង​ក្រោម​នេះ​ជា​​​​ទម្លាប់​នៃ​ការ​ឲ្យ​ធីប​​មួយ​ចំនួន​ដោយ​​យោង​តាម​វិបសាយ​ Stomp របស់​ប្រទេស​សិង្ហបុរី។

 

យល់ដឹង​របៀប​​ឲ្យ​ធីប​​ក្នុង​ប្រទេស​មួយ​ចំនួន ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត

 
១. ប្រទេស​អេស្ប៉ាញ​

 
ក្នុង​ប្រទេស​អេស្ប៉ាញ​ការ​ធ្វើ​ដំណើរ​តាម​តាក់​ស៊ី​​គឺ​​មិន​ចាំ​បាច់​ឲ្យ​​​លុយ​​ធីប​នោះ​ទេ។ សម្រាប់​ការ​ធ្វើ​ដំណើរ​​ទៅ​​សណ្ឋាគារ​អ្នក​អាច​ចំណាយ​១​អឺរ៉ូលើ​លុយ​ធីប។ នៅ​ក្នុង​ភោជនីយដ្ឋាន​​ ការ​ឲ្យ​លុយ​ធីប​គឺ​​​​មិន​សំខាន់​នោះ​ទេ អាច​ឲ្យ​ក៏​ឬ​មិន​ឲ្យ​ក៏​បាន​ប៉ុន្តែ​ជា​ទូទៅ​គេ​អាច​ឲ្យ​ចាប់​ពី​៥​ភាគ​រយ​ឡើង​ទៅ។ លុយ​ធីប​​​នៅ​អេស្ប៉ាញ​គេ​អាច​ប្រើ​លុយ​ដុល្លារ​បាន​ប៉ុន្តែ​ក្នុង​ករណី​តិច​តួច​ប៉ុណ្ណោះ។
​​
 
២. ប្រទេស​ព័រទុយហ្គាល់​

 
លុយ​ធីប​សម្រាប់​តាក់​ស៊ី​​​ក្នុង​ប្រទេស​​ព័រទុយហ្គាល់​​​ជា​ទូទៅ​​ច្រើន​បំផុត​គឺ​១០​ភាគ​រយ​​ប្រហែល​៥​អឺរ៉ូ។ សម្រាប់​ការ​ឲ្យ​ធីប​ក្នុង​សណ្ឋាគារ​​ឲ្យ​អ្នក​យួរ​ឥវ៉ាន់​គឺ​ត្រឹម​១​ទៅ​២​អឺរ៉ូ។ ពិសា​ក្នុង​ភោជនីយដ្ឋាន​​គឺ​ចំណាយ​ប្រហែល​១០​ភាគ​រយ​នៃ​វិក្កយបត្រ​អាហារ។ ជា​ទូ​ទៅ​គេ​និយម​លុយ​អ៊ឺរ៉ូ​សម្រាប់​ឲ្យ​ធីប។

 
​៣. សហរដ្ឋអាមេរិក

 
តាក់ស៊ី​ក្នុង​សហរដ្ឋអាមេរិក​គឺ​ទទួល​បាន​២០​ភាគ​រយ​នៃ​​ថ្លៃ​សេវា​ជូន​អ្នក​​ដំណើរ។ ចំណែក​ការ​​សម្រាក​ក្នុង​សណ្ឋាគារ​គឺ​ចំណាយ​១​ទៅ​២​ដុល្លារ​សម្រាប់​​ឲ្យ​អ្នក​យួរ​ឥវ៉ាន់ ​និង​២​ទៅ​៣​ដុល្លារ​សម្រាប់​អ្នក​​​បោស​សម្អាត​បន្ទប់។ ក្នុង​ភោជនីយដ្ឋាន​ លុយ​ធីប​គឺ​ប្រហែល​១៥​ទៅ​២០​ភាគរយ​នៃ​សេវាកម្ម​​បម្រើ​អាហារ​មួយ​ពេល​ឬ​១​ដុល្លារ​សម្រាប់​បម្រើ​ភេសជ្ជៈ។

 
៤. ប្រទេស​កាណាដា

 
ការ​ឲ្យ​លុយ​ធីប​​ក្នុង​ប្រទេស​កាណាដា​​មាន​លក្ខណៈ​ស្រដៀង​នឹង​សហរដ្ឋអាមេរិក​ដែរ​ លើក​លែង​តែ​ថ្លៃ​សំបុត្រ​តាម​ក្រុមហ៊ុន​ទេសចរ​គឺ​ត្រូវ​ចំណាយ​ពី​១០​ទៅ​១៥​ដុល្លារ​ក្នុង​​មនុស្ស​ម្នាក់។ លុយ​ធីប​អាច​ឲ្យ​ជា​ដុល្លារ​អាមេរិក​ឬ​លុយ​ដុល្លារ​កាណាដា​រឹត​តែ​ប្រសើរ។

 
៥. ប្រទេស​បារាំង​

 
ការ​ធ្វើ​ដំណើរ​តាម​តាក់​ស៊ី​គឺ​ជា​ទូទៅ​មិន​បាច់​ឲ្យ​លុយ​ធីប​ទេ​ក្នុង​ប្រទេស​បារាំង ប៉ុន្តែ​ក្នុង​ករណី​​​ធ្វើ​​ដំណើរ​ឆ្ងាយ​គួរ​សម​ក៏​គួរ​​តែ​ផ្ដល់​ប្រាក់​ធីប​​ផង​ដែរ​​ ក្នុង​ន័យ​ជា​ទឹក​ចិត្ត​មួយ។ សម្រាប់​សណ្ឋាគារ​គឺ​​ជា​ទូទៅ​គេ​ឲ្យ​​១​អ៊ឺរ៉ូ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​មើល​កាបូប​និង​១​​អឺរ៉ូ​ក្នុង​មួយ​យប់​សម្រាប់​អ្នក​សម្អាត​បន្ទប់។ ក្នុង​ភោជនីយដ្ឋាន​លុយ​​ធីប​​​គឺ​គិត​បញ្ចូល​ក្នុង​វិក្កយបត្រ​អាហារ​​ប៉ុន្តែ​លុយ​​១​ទៅ​២​អឺរ៉ូក្នុង​មួយ​ថ្ងៃ​អាច​ជា​​លុយ​ធីប​សម្រាប់​សេវាកម្ម​ល្អ។ លុយ​ដុល្លារ​គឺ​​គេ​មិន​ទទួល​ទេ​ក្នុង​ប្រទេស​បារាំង។

 

យល់ដឹង​របៀប​​ឲ្យ​ធីប​​ក្នុង​ប្រទេស​មួយ​ចំនួន ពេល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត
 
 

៧. ប្រទេស​អ៊ីតាលី​

 
សម្រាប់​ការ​ធ្វើ​ដំណើរ​​​ផ្លូវ​​ឆ្ងាយ​តាម​តាក់​ស៊ី​ អាច​​ឲ្យ​លុយ​ធីប​តាម​​ទឹក​ចិត្ត​របស់​អ្នក​ ចំណែក​ក្នុង​សណ្ឋាគារ​ អ្នក​ជួយ​យួរ​ឥវ៉ាន់​ ឬ​អ្នក​សម្អាត​បន្ទប់​ អាច​ឲ្យ​ជា​២ ទៅ​៣​​អឺរ៉ូ។ ក្នុង​ភោជនីយដ្ឋាន​​ប្រទេស​អ៊ីតាលី​ លុយ​សេវាកម្ម​ក្នុង​វិក្កយបត្រ​​​គឺ​គេ​មិន​​គិត​យក​​ពី​អ្នក​​លើស​ពី​១០​ភាគ​រយ​នោះ​​ឡើយ ចំណែក​​​​​​​លុយ​ធីប​គឺ​មិន​​គិត​​បញ្ចូល​ក្នុង​វិក្កយបត្រ​នោះ​​ទេ។ សម្រាប់​លុយ​ធីប​​ឲ្យ​​មគ្គុទ្ទេសក៍​ទេសចរ​ (អ្នក​នាំ​ផ្លូវ) ​គឺ​មិន​ចាំបាច់​នោះ​ទេ។ នៅ​អ៊ីតាលី​អាច​ឲ្យ​ធីប​ជា​ដុល្លារ​បាន​តែ​ជា​ករណី​កម្រ គេ​ចូល​ចិត​ប្រើ​លុយ​​​​អឺរ៉ូ​ជាង។​​​​​​​​​​​

 
៨. ប្រទេស​អាល្លឺម៉ង់​

 
ការ​ជិះ​តាក់​ស៊ី​ អាច​ឲ្យ​ធីប​តាម​ចិត្ត​អ្នក​បាន ចំណែក​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​អាច​ឲ្យ​ ប្រហែល​២​​អឺរ៉ូ​សម្រាប់​អ្នក​យួរ​ឥវ៉ាន់។ ក្នុង​ភោជនីយដ្ឋាន​អាច​ឲ្យ​ធីប​​គឺ​ប្រហែល​៥​ទៅ​១០​ភាគ​រយ​នៃ​ថ្លៃ​បម្រើ​​សេវាកម្ម។ ចំណែក​​ឯ​ការ​ធ្វើ​ដំណើរ​ដោយ​មាន​មគ្គុទ្ទេសក៍​ទេសចរ ​(អ្នក​នាំ​ផ្លូវ) គឺ​គេ​គិត​លុយ​ប្រហែល​៣០​អឺរ៉ូ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ។

 
​​​​​៩. ប្រទេស​ម៉ិកស៊ីកូ

 
លុយ​ដុល្លារ​ឬ​លុយ​​ប៉េសូ​​ម៉ិកស៊ីកូ អាច​ឲ្យ​ធីប​ក្នុង​ប្រទេស​នេះ​បាន។ សម្រាប់​តាក់ស៊ី​​អាច​ឲ្យ​ធីប​ក៏​បាន​ឬ​មិន​ចាំ​បាច់​ឲ្យ​​ក៏​បាន។ ក្នុង​សណ្ឋាគារ​គេ​​ជា​ទូ​ទៅ​ឲ្យ​ធីប​១០​ ទៅ​២០ ប៉េសូ ទៅ​អ្នក​យួរ​ឥវ៉ាន់ និង​អ្នក​សម្អាត​បន្ទប់ និង​១០០​ ប៉េសូ សម្រាប់​មេការ​សណ្ឋាគារ (អ្នក​នាំ​ទៅ​ភោជនីយដ្ឋាន​ល្អៗ ដំណើរ​កម្សាន្ត …។ល។) ក្នុង​ភោជនីយដ្ឋាន​អាច​ឲ្យ​១០​ទៅ ១៥​ភាគ​រយ​នៃ​វិក្កយបត្រ​ថ្លៃ​អាហារ។

 
​​១០. ប្រទេស​ឥណ្ឌា

 
នៅ​ឥណ្ឌា​​​ភាគ​ច្រើន​គេ​​ទុក​​លុយ​អាប់​សល់​បន្តិច​បន្តួច​ឲ្យ​អ្នក​បើក​តាក់​ស៊ី​តែ​ម្ដង​សម្រាប់​ជា​លុយ​ធីប។ ចំពោះ​ការ​ស្នាក់​នៅ​សណ្ឋាគារ​គឺ​ជា​ទូទៅ​គេ​ឲ្យ ៥០​រូពី សម្រាប់​អ្នក​​យួរ​ឥវ៉ាន់ ២៥០​រូពី សម្រាប់​អ្នក​សម្អាត​បន្ទប់។ ចំណែក​ឯ​នៅ​ភោជនីយដ្ឋាន​ការ​ឲ្យ​១០​ភាគ​រយ​នៃ​តម្លៃ​អាហារ​គឺ​គាប់​ប្រសើរ​សម្រាប់​អ្នក​បម្រើ​សេវា​កម្ម។ លុយ​ដុល្លារ​អាច​ឲ្យ​ធីប​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ប៉ុន្តែ​ជា​ករណី​តិច​តួច​ប៉ុណ្ណោះ។

 
១១. ប្រទេស​ចិន

 
សម្រាប់​ការ​ឲ្យ​ធីប​ក្នុង​ប្រទេស​ចិន​គឺ​គេ​មិន​និយម​នោះ​ទេ ទាំង​ការ​ជិះ​តាក់​ស៊ី ក្នុង​ភោជនីយដ្ឋាន​ជា​ដើម។ ចំណែក​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ គេ​អាច​​ឲ្យ​ត្រឹម​តែ​១០​យាន់​ប៉ុណ្ណោះ​សម្រាប់​អ្នក​ជួយ​យួរ​ឥវ៉ាន់។

 
១២. ប្រទេស​ជប៉ុន
អ្នក​ប្រាកដ​ជា​ភ្ញាក់​ផ្អើល​ហើយ ក្នុង​ប្រទេស​ជប៉ុន​មិន​មាន​ទំនៀម​ទម្លាប់​ឲ្យ​ធីប​នោះ​ទេ ហើយ​​គេ​ក៏​មិន​ស្វាគមន៍​ដែរ​​សម្រាប់​ការ​ឲ្យ​លុយ​ធីប​នោះ៕

 

ចុចអាន៖ ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

ចុចអាន៖ វិធី​ងាយ​ៗ​ ការពារ​ខ្លួន​កុំ​ឲ្យ​ឈឺ​ផ្ដាសាយ​​ក្នុង​រដូវ​ភ្លៀង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ stomp