សកម្មភាព​លេង​អ៊ីន​ធើ​ណេត 5 យ៉ាង អាច​អោយ​គេ Hack ចូល ដោយ​មិន​ដឹង​ខ្លួន!

ក្នុងសម័យនេះ គឺជាសម័យអ៊ីនធើណេតហើយ ដែលអ្វីៗ ភាគច្រើន សុទ្ធតែបានវិវត្តន៍មក កាន់តែទំនើប ជាក់ស្តែងគឺ ការលួចចូល ក្នុងប្រព័ន្ធសុវត្ថិភាព តែម្តង ដែលភាសាបច្ចេកទេស ហៅថា “Hack” ប្រព្រឹត្តឡើងដោយ Hacker។

ចំពោះគោលបំណង របស់ពួកគេនោះ ភាគច្រើន គឺធ្វើដើម្បី សិក្សា ឬធ្វើតេស្ត សាកល្បង សមត្ថភាពរបស់ពួកគេ ឯខ្លះទៀត ធ្វើដើម្បី ផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជា លួចទិន្នន័យ ឬលួចលុយពីធនាគារ ជាដើម។

សកម្មភាព​លេង​អ៊ីន​ធើ​ណេត 5 យ៉ាង អាច​អោយ​គេ Hack ចូល ដោយ​មិន​ដឹង​ខ្លួន!

យ៉ាងណាមិញ ចំពោះមូលហេតុ ដែលធ្វើអោយ Hackers ទាំងនោះ អាចជ្រៀតចូល ក្នុងប្រព័ន្ធសុវត្ថិភាព របស់យើងបាននោះ ក៏ដោយសារតែ សមីខ្លួនយើង ផ្ទាល់ផងដែរ ដែលបាន ធ្វេសប្រហែស ឬក៏ធ្វើសកម្មភាព មួយចំនួន ដែលអាច អោយពួកទាំងនោះ អាចជ្រៀតចូលបាន។ ចំពោះសកម្មភាពធម្មតា ទាំងនោះដែរ មានដូចជា៖

  • ប្រើប្រាស់អ៊ីនធើណេត ដែលបើកអោយប្រើជាសាធារណៈ

ក្នុងចំណុចនេះ គឺសំដៅភាគច្រើនទៅលើម្តុំ ហាងអ៊ីនធើណេតកាហ្វេ តែម្តង ដែលទីនោះ ជាកន្លែងសម្រាប់ អោយប្រើប្រាស់ សេវាកម្ម អ៊ីនធើណេត ជាសាធារណៈ ដែលអាចអោយ Hacker អាចឆ្លៀត ឱកាស បន្លំខ្លួន លួចយក ទិន្នន័យ ឬក៏គណនី បូករួមលេខសំងាត់ របស់យើង បានដោយងាយស្រួល រាល់ពេលយើង ប្រើប្រាស់វាជាដើម ជាពិសេស គឺបណ្តាញសង្គមហ្វេសប៊ុក តែម្តង។

សកម្មភាព​លេង​អ៊ីន​ធើ​ណេត 5 យ៉ាង អាច​អោយ​គេ Hack ចូល ដោយ​មិន​ដឹង​ខ្លួន!

  • បំពេញ Online Form ដែលមិនស្គាល់ប្រភពច្បាស់

ការបំពេញ Online Form ដែលមិនស្គាល់ប្រភពច្បាស់នេះ ក៏គ្រោះថ្នាក់ខ្លាំងផងដែរ ហើយក៏ជាឱកាស ដ៏ពិសេសមួយ សម្រាប់ Hackers ដើម្បីដឹងពី ទីតាំង អាស័យដ្ឋាន ក៏ដូចជាលេខទូរស័ព្ទ របស់យើង ជាដើម។

សកម្មភាព​លេង​អ៊ីន​ធើ​ណេត 5 យ៉ាង អាច​អោយ​គេ Hack ចូល ដោយ​មិន​ដឹង​ខ្លួន!

  • ការប្រើប្រាស់លេខសម្ងាត់ដដែលៗ ដោយមិនផ្លាស់ប្តូរទាល់តែសោះ

កុំគិតថា ការប្រើប្រាស់ លេខសម្ងាត់ដដែលៗ ពិតជាផ្តល់ សុវត្ថិភាព ឬមិនធ្វើអោយ លោកអ្នកមានបញ្ហានោះ ផ្ទុយទៅវិញ វាជាវិធីមួយ ដែលងាយស្រួល សម្រាប់ពួក Hackers ទៅវិញទេ។ ហេតុដូច្នេះហើយ ដើម្បីជួយអោយ គណនីរបស់អ្នក មានសុវត្ថិភាពខ្ពស់នោះ លោកអ្នកគួរតែ ធ្វើការផ្លាស់ប្តូរ រាល់មួយសប្តាហ៍ម្តង ហើយចំពោះលេខសម្ងាត់នោះដែរ ត្រូវមានលាយឡំ ជាមួយនឹង អក្សរតូចធំ និងលេខបញ្ចូលគ្នា។

សកម្មភាព​លេង​អ៊ីន​ធើ​ណេត 5 យ៉ាង អាច​អោយ​គេ Hack ចូល ដោយ​មិន​ដឹង​ខ្លួន!

  • បង្ហោះរូបភាពដែល បង្ហាញជាមួយ នឹងទីតាំង ឬប្រើប្រាស់កម្មវិធី នៅលើ បណ្តាញសង្គម ដែលមិនស្គាល់ ប្រភពច្បាស់

សព្វថ្ងៃនេះ យើងសង្កេតឃើញថា នៅលើបណ្តាញសង្គមហ្វេសប៊ុក មានកម្មវិធីជាច្រើនណាស់ បានបង្កើតឡើង ដោយមិនមានប្រភពច្បាស់លាស់ឡើយ ដែលមានជាប្រភេទទស្សន៍ទាយ ជាដើម (មិនមែនទាំងអស់ទេ)។ ចំពោះចំណុចមួយទៀតនោះគឺ ការបង្ហោះរូបភាព ទៅលើអ៊ីនធើណេត ដែលមានភ្ជាប់មកជាមួយនឹង ទីតាំង ហើយសកម្មភាព មួយនេះដែរ អាចអោយពួក Hacker កាន់តែ ងាយស្រួល ក្នុងការសិក្សា និងស្រាវជ្រាវ ពីទីតាំងរបស់យើង ដើម្បីលួចទិន្នន័យតែម្តង។

  • ចេះតែ Accept & Allow គោលការណ៍ (Privacy) ដោយមិនបានអាន

ចំណុចចុងក្រោយនេះ មានកើតឡើង នៅក្នុងកម្មវិធីជាច្រើនណាស់ ហើយក៏ជាការធ្វេសប្រហែស មួយដ៏ធំផងដែរ របស់អ្នកប្រើប្រាស់ ដែលមិនបានអាន ដោយចេះតែ Allow & Accept មិនបានគិតថា គេទាមទារ អោយយើង បើកមុខងារអ្វីខ្លះឡើយ ដូចជា បើកមុខងារ G-mail អោយកម្មវីធីមួយនោះ, បើកទីតាំង និងបើករូបភាពជាដើម។

បន្ទាប់ពីអាន អត្ថបទខាងលើរួច អាចប្រាប់បានទេ ថាតើលោកអ្នក ធ្លាប់បានឆ្លងកាត់ ចំណុចមួយណាខ្លះ? ដូចនេះ បើសិនជា បានយល់ហើយ គួរតែកុំប្រថុយ ប្រើប្រាស់កម្មវិធី ទាំងនោះទៀតអី បើមិនដូច្នោះទេនោះ អ្នកអាចនឹងប្រឈមមុខ នឹងការលួច ឬការធ្វើបាប តាមវិធីផ្សេងៗ ជាច្រើនទៀត របស់ពួក Hackers បានយ៉ាងងាយស្រួល។

  • ដោយ: Mai
  • 2:42 PM, 30 October
  • ប្រភព: neurogadget
  • Tag: ចំណេះដឹងទូទៅ