ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស

ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស

តារា​សម្ដែង​ស្រី​​និយម​ភាព​សិចស៊ី​ ឆយី បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មួយ​រយៈ​នេះ​នាង​​ឧស្សាហ៍​ទៅ​ក្រៅ​ប្រទេស​គឺ​ដើម្បី​ចេញ​ទៅ​មើល​ស្ថានភាព​មុន ព្រោះ​មាន​គម្រោង​ចង់​ទៅ​រស់នៅ​ស្រុក​គេ។

 

ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស

 

អ្នកម្ដាយ​កូន​មួយ​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​ដែល​នាង​ចង់​ទៅ​រស់នៅ​នោះ គឺ​ស្ថិត​ក្នុង​តំបន់​អាស៊ាន​នេះ​ទេ គឺ​​​សិង្ហបុរី។ “ខ្ញុំ​មាន​គម្រោង​ទៅ​នៅ​ក្រៅ តែ​ពេល​ទៅ​ដល់​តែ​ម្នាក់​ឯង ដូចនេះ​ពិបាក ព្រោះ​គ្មាន​អ្នក​ជួយ​មើល​ថែ​កូន តែ​បើ​នៅ​ទី​នេះ​គឺ​មាន​ម៉ាក់​គាត់​ជួយ​មើល។” ឆយី ​បន្ត​ទៀត​ថា​បើ​ទោះជា​ទៅ​មែន​ ក៏​នាង​មិន​បាន​សញ្ជាតិ​ជា​ប្រជាជន​ប្រទេស​ដែន​កោះ​មួយ​នេះ​ដែរ តែ​បើ​បាន​រៀបការ​ជាមួយ​បុរស​សិង្ហបុរី​ទើប​អាច​ទទួល​បាន​ការ​ចូល​សញ្ជាតិ​បាន។

 

“បើ​បាន​ទៅ​រស់នៅ​ ក៏​ដោយសារ​តែ​ប្អូន​ស្រី​ខ្ញុំ​នៅ​ទី​នោះ ព្រោះ​នាង​មាន​ស្វាមី​ជា​ជនជាតិ​គេ​ស្រាប់​ ​គ្មាន​អ្នក​ផ្សេង​ជួយ​ឡើយ ហើយ​បើ​ទៅ​នាង (ប្អូន​ស្រី) ដាក់​ក្នុង​សំណើ​ឯកសារ​ថា ​ខ្ញុំ​​ទៅ​រៀន​អ៊ុត​សក់ ឬ​ក៏​អី​ផ្សេង​ទៅ។ បន្ទាប់​មក​ទៀត​នាង​នឹង​ដាក់​ថា​កូន​ស្រី​ខ្ញុំ​គឺជា​កូន​គាត់ ដូចនេះ​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ធ្វើ​អន្តោប្រវេសន៍​មក​ដើម្បី​មក​ជួយ​មើល​ថែរក្សា​កូន។”

 

ក្រោយ​សម្រាល​កូន ឆយី ចង់​​ទៅ​រស់នៅ​បរទេស

 

តារា​ស្រី​សាច់​ស​ខ្ចី​ខាង​លើ​ក៏​បាន​ប្រាប់​ទៀត​ថា ​បើ​ទៅ​នៅ​មែន​នោះ​ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​នៅ​ស្រុក​គេ ​បើ​មិន​មាន​ការងារ​ធ្វើ មិន​អាច​ទ្រទ្រង់​ជីវភាព​បាន​ឡើយ ហើយ​ក៏​មិន​ចង់​ដាក់​បន្ទុក​អស់​ទាំង​នោះ​ទៅ​លើ​ក្រុម​គ្រួសារ​ប្អូន​ស្រី​ដែរ។

 

អ្នកម្ដាយ​វ័យ ៣១ ឆ្នាំ​រូប​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា ​នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ ព្រោះ​នាង​ក៏​មិន​​ប្រាកដ​ថា​ទៅ​រស់នៅ​ទី​នោះ ឬ​យ៉ាង​ណា​ទេ ព្រោះ​នេះ​ត្រឹម​តែ ៥០ ភាគរយ​នៃ​ចិត្ត​ចង់​តែ​ប៉ុណ្ណោះ ចំណែក​ឯ ៥០ ភាគរយ​ទៀត​គឺ​នាង​ចង់​ទៅ​រស់នៅ​ខត្ត​សៀមរាប​វិញ ដើម្បី​បើ​កជា​កន្លែង​រកស៊ី។

 

ឆយី មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ ទើប​សម្រាល​បាន​កូន​ស្រី​ម្នាក់​អាយុ​ជាង ៤ ខែ និង​​បាន​ដាក់​ឈ្មោះ​ថា “សំណាង និស្ស័យ​ទេពី”៕

 

មានសិល្បករខ្មែរ​ ២ រូប​លាចាក​លោក​ម្សិលមិញ

 

មក​ដល់​ហើយ​…!រូប​ភាព​កាត់​ចំណង​ដៃ​ ឈិន ច័ន្ទសុធារី-សុវណ្ណ​ មករា យប់​មិញ

 

អត្ថបទ៖ទ្រី រ៉ាវី