T.O.P ប្រាប់ថា ធ្លាប់​មាន​ស្នេហា​បីដង រយៈ​ពេល​១០ឆ្នាំ

កូរ៉េ៖ អាជីពជាតារាល្បី គឺងាយនឹងមានស្នេហាណាស់ ហើយក្នុងពេល ជួបសម្ភាសន៍ សម្រាប់ខ្សែភាពយន្តថ្មី « Secret Message»តារាចម្រៀង សមាជិករបស់ Big Bang វ័យ២៧ឆ្នាំ លោក T.O.P បាននិយាយដល់ប្រវត្តិស្នេហា របស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំ ។

នៅល្ងាចថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៥នេះថា តារាចម្រៀង និងកំពុងក្លាយជា តារាសម្តែងរូបសង្ហាT.O.P ដែលជាសមាជិកម្នាក់របស់ Big Bang បាននិយាយ ក្នុងកិច្ចសម្ភាសថា រយៈពេល១០ឆ្នាំ គឺចាប់ពីអាយុ១៧ មកដល់២៧ឆ្នាំ ខ្លួនធ្លាប់មានស្នេហា៣ដងហើយ ។ T.O.P បន្ថែមថា « ខ្ញុំមិនកំប្លែងទេ នេះជាការពិត» ។

ក្រោយមានដំណឹងថា មានស្នេហាត្រឹមតែបីដង អ្នកគាំទ្រពិតជាភ្ញាក់ផ្អើល ចំពោះដំណឹងនេះ ដោយគិតថាT.O.P ជាតារាចម្រៀងល្បីម្នាក់ ដែរនៅកូរ៉េ ហើយ១០ឆ្នាំ មានស្នេហាតែបីដង គឺជារឿងមិនគួឲ្យជឿ៕

T.O.P ប្រាប់ថា ធ្លាប់​មាន​ស្នេហា​បីដង រយៈ​ពេល​១០ឆ្នាំ