កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

បរទេស៖ រឿងរ៉ាវចម្លែកៗ ជាច្រើនដែលកើតឡើង នៅតាមទីតំបន់នីមួយៗ ស្ថិតជាអាថ៌កំបាំង ដែលមិនអាចនឹងមាន អ្នកណាបញ្ជាក់ឲ្យច្បាស់ឡើយ។

ខាងក្រោមនេះគឺជា ទីកន្លែងទាំង១៩ នៅជុំវិញពិភពលោក ដែលត្រូវបានមនុស្សជាច្រើន អះអាងថាជាកន្លែង ដ៏គួរឲ្យភ័យរន្ធត់ និងធ្លាប់មានព្រលឹងខ្មោច លងបន្លាចសាហាវបំផុត ដែលមិនងាយមាន អ្នកណាហ៊ានទៅក្បែរ។ តោះចង់ដឹងថា យ៉ាងណានោះសូម តាមដានទាំងអស់គ្នា៖

១.ព្រៃ Hoia Baciu ក្នុងប្រទេស រ៉ូម៉ានី

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

ព្រៃ Hoia Baciu ត្រូវបានគេស្គាល់ឈ្មោះ មួយទៀតថា Bermuda Triangle ដែលស្ថិតនៅក្នុងប្រទេស រ៉ូម៉ានី ហើយវាត្រូវបាន គេដឹងថាមានមនុស្ស ជាច្រើនធ្លាប់បានបាត់ខ្លួន នៅទីនោះ។ ម្យ៉ាងវិញទៀត ឧបករណ៍អេឡិចត្រូនិច គ្រប់ប្រភេទនឹងឈប់ដំណើរការភ្លាមៗ ពេលដែលទៅដល់ទីនោះ។

២.សារមន្ទីរ Mütter ស្ថិតនៅក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

នេះគឺជាសារមន្ទីរ ដ៏គួរឲ្យភ័យខ្លាចបំផុតមួយ ព្រោះតែវាជាទីកន្លែង សម្រាប់រក្សាទុក អវៈយវៈរបស់មនុស្ស និងទារកមិនទាន់កើតជាច្រើន ហើយក៏មានរូបសំណាក ធ្វើពីក្រមួន ដ៏គួរឲ្យខ្លាច ជាច្រើនផងដែរ។

៣.ភូមិ Oradour-sur-Glane ក្នុងប្រទេស បារាំង

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាគឺជាភូមិដ៏តូចមួយ នៅក្នុងប្រទេស បារាំង ធ្លាប់ត្រូវបានគ្រប់គ្រងដោយកងទ័ព Nazi អាល្លឺម៉ង់ កាលពីជំនាន់សង្គ្រាមលោកលើកទី២ ហើយក្រោយមកភូមិនេះ ត្រូវបានគេដុតកំទេចោល ហើយអ្នកស្រុកសឹងតែ ទាំងអស់ត្រូវបាន គេចាប់យកទៅប្រហារជីវិត។

៤.អណ្តូង Jacob នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

អណ្តូង Jacob គឺជាអណ្តូងបែបធម្មជាតិមួយ តែវាមានជម្រៅដល់ទៅ ជាង៣០ម៉ែត្រឯណោះ ហើយម្យ៉ាងវិញទៀត វាក៏ធ្លាប់បានឆក់យក ជីវិតមនុស្សអស់ជាច្រើននាក់ កន្លងមកហើយដែរ នៅពេលពួកគេចុះទៅហែលទឹក លេងនៅទីនោះ។ វាពិតជាគួរឲ្យរន្ធត់មែនទែន។

៥.បន្ទាយការពារ Maunsell Sea Forts ក្នុងប្រទេសអង់គ្លេស

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

Maunsell Sea Forts គឺជាបន្ទាយមួយ​ ដែលសង់ឡើង ដើម្បីការពារ ប្រទេសអង់គ្លេស ពីការឈ្លានពាន របស់កងទ័ព Nazi អំឡុងសង្រ្គាមលោកលើកទី២ ហើយសព្វថ្ងៃនេះ កម្រមានមនុស្សទៅ រស់នៅទីនោះណាស់ លើកលែងតែ ពួករត់ពន្ធខុសច្បាប់ ឬក៏ពពួកមនុស្ស ដែលមិនល្អតែប៉ុណ្ណោះ។

៦.រមណីយដ្ឋាន Varosha ក្នុងប្រទេស ស៊ែប

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

Varosha គឺជារមណីយដ្ឋាន បានក្លាយជាកន្លែងដ៏ស្ងាត់ជ្រងំមួយរបស់ប្រទេស ស៊ែប ចាប់តាំងពីមាន ការឈ្លានពានពី សំណាក់ប្រទេស ទួរគី ហើយមកទល់នឹងពេលនេះ មានប្រជាជនតិចតួចបំផុត រស់នៅទីនោះ ដែលនេះហើយជាហេតុផល នាំឲ្យរមណីយដ្ឋានមួយនេះ ក្លាយទៅជាទីស្ងាត់ជ្រងំ និងគួរឲ្យខ្លាចទោវិញ។

៧.វិមាន Leap Castle នៅក្នុងប្រទេស អៀរឡង់

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

នេះគឺជាវិមានមួយ ដែលត្រូវបានគេរាយការណ៍ថា មានការលងបន្លាច ពីសំណាក់ព្រលឹងខ្មោច ច្រើនជាងគេបំផុត នៅក្នុងពិភពលោក។ វាត្រូវបានសង់ឡើង នៅលើរណ្តៅដែលធ្លាប់មាន ការធ្វើទារុណកម្មមនុស្សជាច្រើន បូករួមនឹងកាលពីមុន វាក៏ជាកន្លែង ដែលសម្លាប់មនុស្ស យ៉ាងរង្គាលនៅក្នុងប្រវត្តិសាស្ត្រផងនោះ ទើបធ្វើឲ្យមានរឿងរ៉ាវ ចម្លែកៗជាច្រើន កើតឡើងនៅទីនោះមិនចេះឈប់។

៨.ភូមិ Jatinga ក្នុងប្រទេស ឥណ្ឌា

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

តាមពិតវាជាភូមិធម្មតា តែមានរឿងដ៏ចម្លែកបំផុតមួយតែងតែកើតឡើង ដោយមានសត្វបក្សីដ៏ធំមកសម្លាប់ខ្លួន នៅទីនោះជាប្រចាំ ឲ្យតែស្ថិតនៅក្នុង អំឡុងម៉ោង៧ ដល់ម៉ោង ១០យប់ រៀងរាល់ខែកញ្ញា ដល់ខែតុលា។ ហើយនេះគឺជារឿង ដ៏ចម្លែកបំផុតមួយ ដែលមិនទាន់មានអ្នកអាចបកស្រាយបាន នៅឡើយ។

៩.រមណីយដ្ឋាន San Zhi ស្ថិតនៅក្នុងលើកោះ​ តៃវ៉ាន់

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

ដើមឡើយទីនេះ គឺជាទីតាំងរមណីយដ្ឋាន ដ៏សុខស្ងប់ស្ងាត់មួយប៉ុណ្ណោះ តែក្រោយមកក៏ ចេះតែមានករណីមនុស្សស្លាប់ កើតឡើងជាបន្តបន្ទាប់ ទើបនាំឲ្យមានការ ភ័យខ្លាច និងរហូតដល់ថ្នាក់ ទុកទីនោះចោល ក្លាយទៅជាទីស្ងាត់ជ្រងំទៅវិញ។

១០.កន្លែងកប់សាកសព និងដាក់ឆ្អឹង Catacombs ក្នុងទីក្រុងប៉ារីស របស់ប្រទេស បារាំង

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាគឺជាកន្លែងកប់សាកសព និងជាទីតម្កល់ឆ្អឹងដ៏ធំមួយ ដែលមានសរុបប្រហែលជា ៦លានសាកសព។ មកទល់សព្វថ្ងៃនេះ វាជាកន្លែងដែលមិនមានសុវត្ថិភាព និងមិនមែនជាទីតាំង សម្រាប់អ្នកទេសចរនោះឡើយ។

១១.តំបន់កំសាន្ត Wonderland ក្នុងប្រទេស ចិន

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាគឺជាទីតាំងដ៏ល្អ ដែលមានសំណង់ធំៗជាច្រើន ប្រៀបដូចជា Disneyland អញ្ចឹងដែរ តែដោយសារមានបញ្ហា ក្នុងការសាងសង់ វាក៏បានត្រូវគេទុកចោល ទាំងដែលមិនទាន់ បានសង់រួចរាល់ ដូច្នេះហើយវាក៏ក្លាយ ទៅជាទីកន្លែងដ៏ស្ងាត់ជ្រងំ និងគួរឲ្យភ័យខ្លាចទៅវិញ។

១២.ផ្សារ Akodessewa Fetish នៅក្នុងប្រទេស តូហ្គោ

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាគឺជាទីផ្សារមួយ ដែលសម្បូរទៅដោយ ការដាក់លក់របស់ គួរឲ្យភ័យខ្លាច ដែលក្នុងនោះមានដូចជា ស្បែកសត្វ និងឆ្អឹងក្បាលរបស់ សត្វសឹងតែគ្រប់ប្រភេទ។

១៣.ផ្លូវក្រោមដី Cincinnati នៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាត្រូវបានសង់ឡើង នៅក្នុងទស្សវត្សឆ្នាំ ១៩០០ តែសង់បានតែ ពាក់កណ្តាលប៉ុណ្ណោះ មកទល់ពេលនេះ វានៅតែលាតសន្ធឹង នៅខាងក្រោមទីក្រុងដដែល តែវាត្រូវបានគេ និយាយតៗគ្នាថា សម្បូរទៅដោយ ព្រលឹងខ្មោចលងបន្លាច នៅទីនោះ។

១៤.កំពូលភ្នំ Kryziu Kalnas ក្នុងប្រទេស លីទុយអានី

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

តាំងពីដើមរៀងមក វាគឺជាទីកន្លែងសាសនាមួយ របស់ប្រជាជននៃប្រទេស​ លីទុយអានី សម្រាប់ធ្វើការ កាន់ទុក្ខទៅដល់ អ្នកចម្បាំងដែលបានស្លាប់ នៅឯសង្រ្គាម ហើយវាក៏ជាទីតាំង ដ៏គួរឲ្យខ្លាចបំផុត មួយផងដែរ។

១៥.ល្អាង Kabayan Mummy នៅក្នុងប្រទេស ហ្វីលីពីន

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

ល្អាងនេះនៅដាច់ឆ្ងាយ ពីពិភពលោក ពោលគឺនៅឯតំបន់ភ្នំ ដាច់ស្រយាល។ វាត្រូវបាន បង្កើតឡើងដោយមនុស្ស តែវាជាទីតាំងមួយ ពោរពេញទៅដោយ សាកសពខ្មោច ម៉ាំមី ហើយមើលទិដ្ឋភាព នៅខាងក្នុងគឺពិតជាគួរ ឲ្យរន្ធត់មែនទែន។

១៦.កំពង់ផែ Muynak ក្នុងប្រទេស អ៊ុយបេគីស្ថាន

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាធ្លាប់ជាកំពង់ផែ ដ៏មមាញឹកមួយនៅឯសមុទ្រ Aral តែក្រោយពី កងទ័ពសហភាពសូវៀត បានធ្វើការបង្ហូរទឹកចេញ ដោយអចេតនារួចមក វាក៏ក្លាយទៅជា ទីដាច់ស្រយ៉ាល និងកម្រមានមនុស្ស ទៅដល់ទីនោះខ្លាំងណាស់។

១៧.ទីក្រុងជីករ៉ែ Centralia ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាធ្លាប់ជាទីក្រុងជីករ៉ែ ដ៏មមាញឹកបំផុតមួយ តែចាប់តាំងពីឆ្នាំ ១៩៦២ មក ពោលគឺកាលនោះ មានភ្លើងឆេះនៅទីតាំង ជីករ៉ែខាងក្រោមដី ដែលបានសម្លាប់ជីវិតមនុស្ស អស់យ៉ាងច្រើន វាក៏បានក្លាយទៅជា ទីក្រុងដ៏ស្ងាត់ជ្រងំមួយ ដែលត្រូវគេបោះបង់ចោល។

១៨.កោះតុក្កតា ក្នុងប្រទេស ម៉ិកស៊ិក

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាគឺជាកោះមួយ ដែលគ្មានមនុស្សនៅ របស់ប្រទេស ម៉ិកស៊ិក។ បើតាមរឿងព្រេងនិទាន បានឲ្យដឹងថា មានក្មេងស្រីម្នាក់បានស្លាប់ នៅក្នុងប្រឡាយទឹក ដែលព័ទ្ធជុំវិញកោះនោះ ហើយក្រោយមក ក៏មានតុក្កតាជាច្រើន អណ្តែតមកច្រាំងនៃកោះនោះជានិច្ច ទើបធ្វើឲ្យអ្នកភូមិ នៅទីនោះនាំគ្នា ចងតុក្កតាភ្ជាប់នឹងដើមឈើ ដើម្បីឧទ្ទិសដល់ក្មេងស្រីម្នាក់នោះ ហើយក្រោយមក ពួកគេក៏ជម្លៀសចេញម្តងម្នាក់ៗតែម្តងទៅ។

១៩.ទ្វារឋាននរក នៅក្នុងប្រទេស តួកមេនីស្ថាន

កន្លែងដ៏គួរឲ្យខ្លាចបំផុត ទាំង 19 ប្រសិនបើឃើញហើយ សូម្បីគេងយល់សប្តិ ក៏ខ្លាចដែរ

វាគឺជាទីវាលឧស្ម័ន ដែលត្រូវបានប្រទះឃើញ ដោយក្រុមអ្នកវិទ្យាសាស្ត្រ របស់សហភាពសូវៀត ដែលក្រោយមកវាត្រូវបានគេហៅថា ជាទីកន្លែងនៃទ្វារឋាននរក ក៏ព្រោះតែទីនោះ មានភ្លើងឆេះ មិនរលត់រហូតដល់ទៅ ជាង៤០ឆ្នាំ ឯណោះ ដែលមូលហេតុនេះ មិនទាន់មានអ្នកណា បកស្រាយឲ្យបាន ប្រាកដនៅឡើយនោះទេ។

ទាំងអស់នេះគឺជា ទីតាំងដែលគួរឲ្យភ័យខ្លាចរន្ធត់ និងស្ងាត់ជ្រងំជាងគេបំផុត ដែលធ្វើឲ្យមនុស្ស ភាគច្រើនមិនហ៊ានទៅដល់។ តើប្រិយមិត្តយល់ថា មួយណាគួរឲ្យខ្លាចជាងគេ?

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត