រដ្ឋបាលខេត្ត ចុះបើកការដ្ឋាន ជួសជុលផ្លូវមេ ចំនួន៣ខ្សែ ក្នុងសង្កាត់អូរអំបិល ជូនពលរដ្ឋ

បន្ទាយមានជ័យ ៖ ផ្លូវមេចំនួន៣ ខ្សែក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈរងការខូចខាត តែមកដល់ពេលនេះ រដ្ឋបាលខេត្ត បើកការដ្ឋានជួសជុលស្ថាបនាឡើងវិញ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។ ការដ្ឋាននេះក្រោយអធិបតីភាព លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ់ជាច្រើននាក់ ។

លោក ឈុំ ពេជ្រ ចៅសង្កាត់ អូរអំបិលបានលើកឡើងថា ផ្លូវដែលត្រូវបើកការដ្ឋាននេះ មានចំនួន៣ខ្សែប្រវែង១៥៩០ម៉ែត្រ ដោយផ្លូវចំនួន៣ ខ្សែនេះ ជាផ្លូវមេសម្រាប់ឲ្យពលរដ្ឋ ធ្វើដំណើរបានស្រួលចរាចរ ឆ្លងកាត់ប្រើប្រាស់ ។ លោកបានបន្តទៀតថា ជារៀងរាល់ឆ្នាំអាជ្ញាធរតែងតែស្នើសុំថវិកាជួសជុល ដោយឡែកសម្រាប់ឆ្នាំនេះ រដ្ឋាភិបាលបានផ្តល់ថវិកា ១០៣លានរៀល និងថវិកាពលរដ្ឋ១លានរៀល។

លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជានិច្ចជាកាលរដ្ឋាភិបាល ដែលមានសម្ដេច ហ៊ុន សែន ជាប្រមុខតែងផ្ដោត សំខាន់លើវិស័យផ្លូវថ្នល់ក្នុងនោះមិនថា ផ្លូវជាតិនិងផ្លូវលំគ្រប់ទីកន្លែងនោះទេ ត្រូវបានស្ថាបនាពីគ្មានផ្លូវទៅជាផ្លូវ ក្រាលគ្រួសក្រហម ប្រែក្លាយទៅជាផ្លូវបេតុង ឬកៅស៊ូផ្សារភ្ជាប់ពីជនបទមកទីរួមក្រុង ស្របតាមអនុសាសន៍ទីណា មានផ្លូវទីនោះមានក្តីសង្ឃឹម។

ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ ដែលមានលទ្ធភាពចូលរួមជាមួយអាជ្ញាធរ ក្នុងការជួសជុលផ្លូវណា ដែលរងការខូចខាតខ្លាំង ហើយអាជ្ញាធរគ្មានលទ្ធភាពជួសជុល ស្របពេលដែលខាងក្រុមហ៊ុនធ្វើផ្លូវកំពុងធ្វើ។

លោកក៏បានអរគុណ ចំពោះក្រុមហ៊ុនប្រាក់សារះ ដែលព្រមទទួលសាងសង់ និងធ្វើការជួសជុលផ្លូវដែរ ដែលបានចូលរួមសម្រួលដល់ផ្លូវផ្សេងទៀត ដែលមិនមាននៅក្នុងគម្រោងផងដែរ៕