ជនសង្ស័យម្នាក់ ចូលលួចទូរស័ព្ទ បាន១គ្រឿង ត្រូវបាន អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរស័ព្ទអាជីវករក្នុងផ្សារមង្គល បានចំនួន១គ្រឿង ត្រូវបានកងកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្សារមង្គល ស្ថិតក្នុងភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ អ.ហ ខេត្ត បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី៣០ ខែតុលានេះថា ក្រោយពីកម្លាំងយើងទទួល ពាក្យបណ្តឹង របស់ម្ចាស់ទូរស័ព្ទ ឈ្មោះ អៀង វ័យ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់- ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ មានចោរចូលលួចទូរស័ព្ទ បាត់អស់ចំនួន១គ្រឿង ភ្លាមនោះកម្លាំងអ.ហ ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក ជា ដា កងរាជអាវុធក្រុងប៉ោយប៉ែត ចុះធ្វើការឃាត់ខ្លួជនសង្ស័យបាន មានឈ្មោះ ចក់ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅចំណុចក្នុងផ្សារខាងលើតែម្តង រួមទាំងដកហូតវត្ថុតាងមានទូរស័ព្ទដៃម៉ាក I PHON4 ១គ្រឿង ហើយក៏បានប្រគល់ជូន ម្ចាស់ដើមវិញតែម្តង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចទូរស័ព្ទពិតប្រាកដមែន ដោយមានភស្តុតាងនិងចម្លើយសារភាពផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីដាក់ទោសតាមផ្លូវច្បាប់៕

ជនសង្ស័យម្នាក់ ចូលលួចទូរស័ព្ទ បាន១គ្រឿង ត្រូវបាន អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ជនសង្ស័យម្នាក់ ចូលលួចទូរស័ព្ទ បាន១គ្រឿង ត្រូវបាន អ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន

សមត្ថកិច្ចប្រគល់ទូរស័ព្ទទៅជនរងគ្រោះវិញ