អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវ០៦ខ្សែទៀត ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

ភ្នំពេញ ៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥  បានបន្តចូលរួមបើកការ ដ្ឋានស្ថាបនា ផ្លូវបេតុងចំនួន ០៦ខ្សែ ស្ថិតក្នុងគម្រោង ថវិការបស់រដ្ឋបាល ខណ្ឌដង្កោ ឆ្នាំ២០១៥ និងគម្រោងមូលនិធិ អភិវឌ្ឍសង្កាត់ឆ្នាំ២០១៥ ក្នុងសង្កាត់គងនយ សង្កាត់ទៀន និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ សម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋ រាប់រយគ្រួសារតាមមូលដ្ឋានរបស់ខ្លួន ក្នុងប្រើប្រាស់។

លោកអភិបាលខណ្ឌដង្កោ បានថ្លែងនូវការអបអរសារទរចំពោះសមិទ្ធផលថ្មីបន្ថែមទៀតដែលសង្កាត់ទាំង០៣ ក្នុងខណ្ឌដង្កោ បានទទួលតាមរយៈគម្រោងមូលនិធិសង្កាត់ និងគម្រោងថវិកា របស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ដែលរួមមានផ្លូវបេតុង ០៦ខ្សែ ដែលត្រូវបើកការដ្ឋាន ស្ថាបនាក្នុងពេលនេះ។

លោកអភិបាលក៏បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន របស់មូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានរំដោះប្រទេសជាតិ ឲ្យ រួចពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបន្តអភិវឌ្ឍ ប្រទេសជាតិ មានការរីក ចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏ បានស្នើដល់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ទាំង៣ ជាពិសេសអ្នក ដែល រស់នៅជាប់នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលកើតមាន ដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតី ណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺ ដើម្បីបម្រើប្រយោជន៍ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។

គួរបញ្ជាក់ថា ការបើកការដ្ឋាន ស្ថាបនានាថ្ងៃនេះរួមមាន សង្កាត់គងនយផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥៦០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិវាលថ្លាន់ (ប្រើប្រាស់គម្រោង ថវិការរបស់រដ្ឋបាលខណ្ឌ) ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ២៧៣ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិវាលថ្លាន់ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់) ។ សង្កាត់ទៀន ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ២៧ម៉ែត្រទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មី (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់) ។

សង្កាត់សាក់សំពៅ ផ្លូវបេតុងគ្មាន សសៃដែក ប្រវែង ១០៣ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាក់សំពៅ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់) ផ្លូវបេតុងគ្មាន សសៃដែក ប្រវែង ៨០ម៉ែត្រ ទទឹង ០៣ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាក់សំពៅ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់) ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ១៥៦,៥ម៉ែត្រ ទទឹង ០៣ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងតាផូ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់)៕

អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវ០៦ខ្សែទៀត ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវ០៦ខ្សែទៀត ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវ០៦ខ្សែទៀត ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវ០៦ខ្សែទៀត ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន

អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវ០៦ខ្សែទៀត ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន