លោក កឹម សុខា ត្រូវបានបោះឆ្នោតទម្លាក់ ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា (មានវីដេអូ)

ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមាជិកសភា ៦៨រូប មកពីគណបក្សប្រជាជន បោះឆ្នោតដកតំណែងចេញពីអនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីរូបលោកបានកាន់តំណែងនេះជាង ១ឆ្នាំ។ ការបោះឆ្នោតទម្លាក់តំណែងរបស់លោក កឹម សុខា បានធ្វើឡើងទាំងមិនមានវត្តមានរបស់តំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិនោះឡើយ។

លោក កឹម សុខា បានឡើងមកអង្គុយកៅអីអនុប្រធានទី១ នៃរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយ របស់គណបក្សឈ្នះឆ្នោតទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

សូមជំរាបថា កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតទម្លាក់តំណែងលោក កឹម សុខា ធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

កិច្ចប្រជុំពិនិត្យដកតំណែងរបស់លោក កឹម សុខា ធ្វើឡើងតាមសំណើរបស់លោក ប៉ែន បញ្ញា និង លោក ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋសភា ដើម្បីពិនិត្យ និងដកតំណែងលោក កឹម សុខា នាព្រឹកនេះ ត្រូវបានធ្វើឡើងភ្លាមៗផងដែរ បន្ទាប់ពីមានប្រជាពលរដ្ឋរាប់ពាន់នាក់ បានធ្វើដាក់ញត្តិ និងតវ៉ាទាមទារនៅមុខវិមានរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ។ ក្រុមអ្នកតវ៉ា បានលើកហេតុផលថា ការទាមទារដក តំណែង ក៏ព្រោះតែលោក កឹម សុខា បានដើរផ្សព្វផ្សាយសារនយោបាយបំផុសបំផុលបំពុលបរិយាកាសនាំឲ្យការ  រើសអើងពូជសាសន៍ និងអាចនាំឲ្យឈានដល់ការផ្ទុះសង្រ្គាមជាដើម៕

លោក កឹម សុខា ត្រូវបានបោះឆ្នោតទម្លាក់ ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា ..............................................ភ្នំពេញ៖ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមាជិកសភា ៦៨រូប មកពីគណបក្សប្រជាជន បោះឆ្នោតដកតំណែងចេញពីអនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីរូបលោកបានកាន់តំណែងនេះជាង ១ឆ្នាំ។ ការបោះឆ្នោតទម្លាក់តំណែងរបស់លោក កឹម សុខា បានធ្វើឡើងទាំងមិនមានវត្តមានរបស់តំណាងរាស្រ្ត មកពីគណបក្សសង្រ្គោះជាតិនោះឡើយ៕

Posted by Dap_News_Website on Friday, October 30, 2015

លោក កឹម សុខា ត្រូវបានបោះឆ្នោតទម្លាក់ ពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា (មានវីដេអូ)