ឪពុកចុងចាប់រំលោភ ទាំងប្រើហិង្សាលើ កូនស្រី អាយុ១៥ឆ្នាំ សាច់ញាតិក្មេងស្រីរង គ្រោះតាមចាប់ និងវាយរងរបួស

ភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់ ដោយ សារតែល្មោភកាមខ្លាំងពេក បានរៀបចំផែន ការអូសទាញកូនស្រី ប្រពន្ធរបស់ខ្លួន ជាមួយ ប្ដីមុន មានអាយុ១៥ឆ្នាំ យកទៅរំលោភរហូត បានសម្រេចនៅក្នុងផ្ទះសំណាក់ ដោយប្រើ អំពើហិង្សារហូតក្មេង ស្រីរងគ្រោះមានអាការៈ ទន់ខ្សោយអមដោយការភ័យខ្លាចដក់នៅក្នុង ខួរក្បាលរបស់នាង ចំពោះការឈឺចាប់ទាំង ផ្លូវចិត្ដនិងផ្លូវភេទ ព្រមទាំងផ្លូវការក្នុងអំពើ ដ៏ខ្មៅមួយនេះ ។

យ៉ាងណាក៏ដោយជនសង្ស័យ មិនបានរួច ផុតពីសំណាញ់ច្បាប់នោះទេ ពោលត្រូវបាន សាច់ញាតិក្មេងស្រីរងគ្រោះ តាមចាប់រហូត ដល់ទប់កំហឹងមិនបានវាយបណ្ដាលឱ្យបែក ក្បាលរងរបួសយ៉ាងទម្ងន់ប្រគល់ឱ្យសមត្ថ កិច្ច ដើម្បីចាត់ការបន្ដតាមនីតិវិធី តាមប្រព័ន្ធ ផ្លូវតុលាការ ។

យោងតាមរបាយការណ៍របស់នគរបាល ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទួលទំពូងទី១ ខណ្ឌចំការ មន បានឱ្យដឹងថា ករណីនេះ បានកើតឡើង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ក្នុងផ្ទះសំណាក់ផ្កាលាភ ស្ថិតនៅតាមផ្លូវលេខ ៤៧៨ ភូមិ១ សង្កាត់ទួលទំពូងទី១ ទីដែល ឪពុកចុងរូបនេះបាននាំក្មេងស្រីរងគ្រោះទៅ ចាប់រំលោភទាំងបង្ខំ តាមរយៈការបោកប្រាស់ និងកុហក់ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនសង្ស័យ រូបនេះមានឈ្មោះជា សុខចំរើន អាយុ៣០ឆ្នាំ ស្រុកកំណើតនៅស្រុកស្អាង ខេត្ដកណ្ដាល ហើយបច្ចុប្បន្ន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លេខ៣៥៧ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ ដោយបច្ចុប្បន្នរស់នៅជាមួយប្រពន្ធ ទី៣របស់ខ្លួនឈ្មោះណាក់ អាយុ៣៥ឆ្នាំ ដែល ជាម្ដាយក្មេងស្រីរងគ្រោះ ហើយក្មេងស្រីរង គ្រោះក៏រស់នៅក្នុងបន្ទុកនេះផងដែរ ។

តាមដំណើររឿង មុនពេលមានករណីចាប់ រំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើង ខណៈដែលក្មេងស្រី រងគ្រោះឈ្មោះ យ ន កំពុងជិះម៉ូតូជាមួយម្ដាយមីង តាមផ្លូវក្នុង សង្កាត់ច្បារអំពៅទី២ ពេលនោះជនសង្ស័យ បានឃើញ ក៏ប្រាប់ម្ដាយមីងនោះថា ឱ្យក្មេង ស្រីជិះជាមួយខ្លួន ព្រោះតែម្ដាយរបស់នាង ឱ្យហៅទៅជួប ។ ក្រោយឮឪពុកចុងនិយាយ ដូច្នេះ ក្មេងស្រីរងគ្រោះក៏បានជិះម៉ូតូមកជា មួយ ក៏ត្រូវបានជនសង្ស័យនាំទៅកាន់ផ្ទះសំ ណាក់ជាផ្កាលាភ ក្នុងខណ្ឌចំការមន ដោយ ពេលជិះម៉ូតូទៅដល់ផ្ទះសំណាក់ក៏ប្រាប់ឱ្យ ក្មេងស្រីរងគ្រោះឡើង ទៅលើជួបម្ដាយរបស់ នាង ។ ពីដំបូងក្មេងស្រីរង គ្រោះបានបដិសេធ មិនឡើង ប៉ុន្ដែត្រូវឪពុកចុងរូបនេះ សំឡុត និងគំរាមប្រើអំពើហិង្សា បើមិនឡើងទៅ ជួបម្ដាយនោះ ។ ក្រោយពីពួកគេទាំងពីរ ឡើងចូលបន្ទប់ ធាតុពិតអត់មាន ម្ដាយនៅទី នោះឡើយ រួចក៏ធ្វើសកម្មភាពចាប់រំលោភ ទាំងបង្ខំ ដោយប្រើអំពើហិង្សាលើនាងរហូត មានស្នាមរបួសទៀតផង ។

បើតាមការរៀបរាប់ពីក្មេងស្រីរងគ្រោះ ជនសង្ស័យបានបង្ខំឱ្យនាងលិឍទឹកកាមរបស់ ខ្លួនថែមទៀតផង ដែលជាទង្វើដ៏ថោកទាប បំផុត សម្រាប់សកម្មភាពមួយនេះ ។

ក្រោយពីចាប់រំលោភទាំងបង្ខំ រហូតបាន សម្រេចរួចមក ក្មេងស្រីរងគ្រោះបានរត់ចេញ ពីផ្ទះសំណាក់ ទាក់ទងទៅម្ដាយមីងរបស់ខ្លួន មកទទួលយកទាំងមានអាការៈទន់ល្ហិតល្ហៃ អស់កម្លាំង រួចម្ដាយមីងបានដឹកទៅកាន់ផ្ទះ សំណាក់កើតហេតុ ប៉ុន្ដែជនសង្ស័យបានចាក ចេញបាត់ទៅហើយ ។ បន្ទាប់មករឿងរ៉ាវ មួយនេះ បានដឹងដល់ម្ដាយក្មេង ស្រីរងគ្រោះ ព្រមទាំងបងប្អូនទាំងអស់តាមរកជនសង្ស័យ ស្រាប់តែឃើញកំពុងតែលេងហ្គេមបាញ់ត្រី នៅផ្សារបឹងត្របែក ក៏ឃាត់ខ្លួនប្រគល់ឱ្យ សមត្ថកិច្ច ហើយពេលនោះដោយសារតែមាន កំហឹងខ្លាំងពេក ទើបទប់មិនបានក៏នាំគ្នាវាយ ជនសង្ស័យរូបនេះ រហូតដល់បែកក្បាលហូរ ឈាមកក្លាក់លើដងខ្លួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរ នាំនិងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការ បន្ដតាមផ្លូវច្បាប់ ៕

ឪពុកចុងចាប់រំលោភ ទាំងប្រើហិង្សាលើ កូនស្រី អាយុ១៥ឆ្នាំ សាច់ញាតិក្មេងស្រីរង គ្រោះតាមចាប់ និងវាយរងរបួស