​វិធី​ងាយៗ​ក្នុង​ការលាង​ប្រូខូលីមិនឲ្យ​មាន​គីមី​

​វិធី​ងាយៗ​ក្នុង​ការលាង​ប្រូខូលីមិនឲ្យ​មាន​គីមី​

​សព្វថ្ងៃ​នេះ​បន្លែ និង​ផ្លែឈើ​ទាំងអស់​តែងតែមាន​គីមី​ជាច្រើន ព្រោះ​គេ​ចង់​ឲ្យ​បន្លែ និង​ផ្លែឈើ​ឆាប់​លូតលាស់​បាន​ធំ​ដើម្បី​យកមក​លក់​បាន​លឿន និង​តម្លៃ​ថ្លៃ ដូចនេះ​នៅពេល​ដែល​អ្នក​យក​មក​បរិភោគ វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំងណាស់ ដែល​អាច​ធ្វើឲ្យ​អ្នកអាច​កើត​មាន​ជំងឺផ្សេងៗ​បាន ជាពិសេស​ផ្កា​ខៃ​ណា​ក៏​ជា​បន្លែ​ដែល​មាន​គីមី​ច្រើន​ដូច​គ្នា ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការលាង​សម្អាត​ប្រូខូលី មិនឲ្យ​មាន​គីមី​ឡើយ​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?

  1. ​ដំបូង​ក្រោយ​ពេល​ដែល​អ្នកទិញ​ប្រូខូលី​មកពី​ផ្សារ អ្នក​ត្រូវ​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​ពី​១០​ទៅ​២០​នាទី​ជា​មុន​សិន ទើប​យក​វា​មក​ចិត​ជា​ដុំៗ ព្រោះ​ការ​ត្រាំ​ទឹក​នេះ​អាច​ឲ្យ​គីមី​ចេញពី​ផ្កា​ខៃ​ណា​នេះ​បាន​ខ្លះ​។​
  2. ​បន្ទាប់​ពី​ចិត​រួច ហើយ​ត្រាំ​ទឹក​រួច អ្នក​ត្រូវ​តែ​ដាក់​ផ្កា​ខៃ​ណា​នោះ​ចូល​ទៅក្នុង​ឆ្នាំង បន្ទាប់​មក​ចាក់ទឹក​ឲ្យ​លេច​ផ្កា​ខៃ​ណា​ទាំងនោះ ទើប​ច្របាច់​ក្រូចឆ្មារ​កន្លះ​គ្រាប់​ចូលទៅ​ក្នុង​ផ្កា​ខៃ​ណា​នោះ ព្រោះ​ក្រូចឆ្មារ​អាច​កំចាត់​មេរោគ និង​សារធាតុ​គីមី​ដែល​មាន​លើ​ផ្កា​ខៃ​ណា​នោះ​បាន​។​
  3. ចុងក្រោយ​អ្នក​អាចដាក់​Sodium Bicarbonate មួយ​ស្លាបព្រា​តូច​ចូលទៅក្នុង​ទឹក​នោះ ហើយ​កូរ​ឲ្យ​សព្វ ទុក​វា​ត្រាំ​បាន​១០​នាទី​ជា​ការ​ស្រេច នោះ​ផ្កា​ខៃ​ណា​អ្នកនឹង​មិនមាន​សារធាតុ​គីមី​ទៀត​ទេ នោះ​អ្នក​នឹងមាន​សុខភាព​ល្អ​ក្រោយពេល​ដែល​បរិភោគ​វា​រួច មិនមាន​ជំងឺ​ផ្សេងៗ​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។