ក្លឹបសាសកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ឈ្នះ​មេដាយ​ប្រាក់​១គ្រឿង ពី​ការ​ប្រ​កួត​ជើង​ឯកជាតិ

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែតុលានេះ នៃការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកជាតិឆ្នាំ២០១៥ បានបញ្ចប់ ៣វិញ្ញាសាសម្តែងហើយ ដោយវិញ្ញាសាមេគុនដាវឯកត្តជននារី ក្លឹបក្រុមហ៊ុន រ័ត្ន សុខន ទទួលបានមេដាយមាស រីឯក្លឹបសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឈ្នះមេដាយប្រាក់១គ្រឿងតែប៉ុណ្ណោះ ។

បើតាមលោក ជីវ សុខុម អគ្គលេខាធិការរបស់សហព័ន្ធបាននិយាយថា គិតមកដល់ថ្ងៃនេះ ការប្រកួតបានបញ្ចប់វិញ្ញាសា សម្តែងមួយចំនួន សម្រាប់វិញ្ញាសាប្រយុទ្ធក៏ត្រៀមបញ្ចប់ព្រឹកនេះដែររួមមាន វិញ្ញាសាមេគុនដាវឯកត្តជននារី ចំណាត់ ថ្នាក់លេខ១ បានទៅលើកីឡាការិនី ពៅ សុខា ក្លឹបក្រុមហ៊ុន រ័ត្ន សុខន ចំពោះចំណាត់ថ្នាក់លេខ ២បានទៅលើ កីឡាការិនី ម៉ៅ ម៉ូនីតា ក្លឹបសាកលវិទ្យាល័យអាស៊ីអឺរុប និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាការិនី សុខ និដានុត ក្លឹបវិទ្យាល័យវត្តកោះ ។

វិញ្ញាសាមេគុនសម្ដែងបុរស២នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ម៉េត សុភ័ក្ត្រា និងកីឡាករ សឿ សេងហុង ក្លឹបក្រសួងមហាផ្ទៃ រីឯចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ សុខ ឡុង និងកីឡាករ ឈុន ផានិត ក្លឹបអង្គការសង្គ្រោះកុមារ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ កាំង លាំងឈុន និង អៀង សុខវាសនា ក្លឹបវិទ្យាល័យវត្តកោះ ។

វិញ្ញាសាមេគុនបុរសឯកត្តជន ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ លី បូរ៉ាមី ក្លឹបក្រុមហ៊ុន រ័ត្ន សុខន ចំពោះ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ អ៊ឹម លាំងឈុន ក្លឹបវិទ្យាល័យវត្តកោះ និងចំណាត់ថ្នាក់លេខ៣ បានទៅលើ កីឡាករ កើត សុភ័ក្ត្រ ក្លឹបក្រសួងមហាផ្ទៃ ។

លោក ពៅ ហុក អ្នកគ្រប់គ្រងកីឡាសាកលវិទ្យាល័យអាស៊ីអឺរុប នោះបាននិយាយថា មេដាយដែលលោកចង់បាននោះ គឺមេដាយមាស ចំពោះមេដាយប្រាក់ និងសំរិទ្ធលោកដឹងមុនហើយថា ប្រាកដជារកបានហើយ ឯមេដាយមាសលោកជឿថា អាចលំបាកតែលោកមានជំនឿចិត្ត ៕

ក្លឹបសាសកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ឈ្នះ​មេដាយ​ប្រាក់​១គ្រឿង ពី​ការ​ប្រ​កួត​ជើង​ឯកជាតិ

ក្លឹបសាសកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប ឈ្នះ​មេដាយ​ប្រាក់​១គ្រឿង ពី​ការ​ប្រ​កួត​ជើង​ឯកជាតិ