ITF បើក​វគ្គ​បណ្ដុះ​បណ្ដាល​កីឡា​វាយ​កូន​បាល់​រទេះ​រុញ​នៅ​កម្ពុជា

ភ្នំពេញ៖ ដោយសារសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានផែនការច្បាស់លាស់ លើគម្រោងអភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញ បានធ្វើឲ្យសហព័ន្ធកីឡាវាយកូនបាល់រទេះរុញអន្ដរជាតិ(ITF) មានការចាប់អារម្មណ៍ និងចូលរួមអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ដើម្បីលើកម្ពស់ប្រភេទកីឡានេះឆ្ពោះទៅរកភាពជោគជ័យ និងផ្ដល់ឱកាសឲ្យជនពិការបានចូលរួមលេងកីឡាវាយកូនបាល់រទេះរុញផងដែរ ។

នៅថ្ងៃទី៣០ ខែតុលានេះ ITF បានសហការជាមួយសហព័ន្ធកីឡាវាយកូនបាល់ទាត់កម្ពុជា បើកវគ្គបណ្ដុះបណ្ដាលមួយ នៅមជ្ឈមណ្ឌលកីឡា CCC ស្ដីពីកីឡាវាយកូនបាល់រទេះរុញ ។ លោក ម៉ម ផល្គុន តំណាងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានចាប់ទុកវគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គដ៏សំខាន់ នៅក្នុងការផ្ដល់កម្លាំងចិត្តចំពោះជនពិការនៅកម្ពុជា ។

លោកស្រី Suzie Dyrbus សមាជិកក្រុមអភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញរបស់ ITF បានលើកឡើងថា កម្ពុជា គឺជាប្រទេសស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធកីឡាវាយកូនបាល់រទេះរុញអន្ដរជាតិ ដែលនឹងទទួលបានការជួយជាបន្ដបន្ទាប់តាមរយៈការទទួលបាននូវបទពិសោធន៍ថ្មីៗ ជាក់ស្ដែងថ្ងៃនេះ ក្រុមការងារលោកស្រី បានធ្វើដំណើរទស្សនកិច្ចជាលើកទី៣ មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃ និងផ្ដល់នូវការណែនាំ រួមទាំងគាំទ្រលើកម្មវិធីហ្វឹកហាត់ផ្សេងៗ ដើម្បីភាពរីកចម្រើននៃកីឡាវាយកូនបាល់រទេះរុញនៅកម្ពុជា ។

តំណាង ITF រូបនេះបានបន្ដថា ដំណើរទស្សនៈកិច្ចលើកនេះ ក្រុមការងាររបស់លោកស្រី នឹងប្រើរយៈពេល ១សប្ដាហ៍ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបច្ចេកទេសនៃការលេងកីឡាវាយកូនបាល់រទេះរុញផងដែរ ។ ចំពោះកម្មវិធីហ្វឹកហាត់កីឡាវាយកូនបាល់រទេះរុញនេះ គឺមានច្រើន ហេតុនេះលោកស្រីទាមទាឲ្យអ្នកចូលរួមត្រូវយកចិត្តទុកដាក់ ទើបឆាប់ទទួលបានជំនាញពិតប្រាកដ ។

លោកស្រី Suzie Dyrbus បានអះអាងថា «នៅក្នុងផែនការអភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញនៅកម្ពុជានេះ សហព័ន្ធកីឡាវាយកូនបាល់រទេះរុញអន្ដរជាតិ មានគោលដៅសំខាន់ៗជាច្រើន ជាពិសេសគឺដើម្បីជំរុញលើកទឹកចិត្តជនពិការឲ្យមានឱកាសលេងកីឡា ហើយក៏លើកទឹកចិត្តអ្នកមានសមត្ថភាព ដើម្បីបានចេញទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិផងដែរ» ។

ជាមួយគ្នានោះដែរលោក Anthony Bonaccurso អតីតកីឡាករចំណាត់ថ្នាក់លេខ១៥ពិភពលោក ដែលរួមដំណើរទស្សនៈកិច្ចមកកម្ពុជាដែរនោះ បានសម្ដែងការកោតសរសើរជាខ្លាំង ចំពោះការខិតខំរបស់សហព័ន្ធកីឡាវាយកូនបាល់ទាត់កម្ពុជា ដែលយកទុកដាក់អភិវឌ្ឍន៍កីឡាវាយកូនបាល់រទេះរុញនៅកម្ពុជាឲ្យមានភាពរីកចម្រើនច្រើន បើប្រៀបធៀបនឹងពីមុន ដែលលោកធ្លាប់មកទស្សនៈកិច្ចនៅកម្ពុជា ។

លោកមានជំនឿចិត្តថា ប្រសិនបើយើងសហការគ្នាល្អ នោះភាពជោគជ័យនឹងមាន ជាក់ស្ដែងលោកក៏ជាជនពិការម្នាក់ដែរ ប៉ុន្ដែដោយសារការតស៊ូ ទើបលោកបានក្លាយជាកីឡាករល្បីម្នាក់ នៅក្នុងចំណោមកីឡាករល្បីៗនៅលើពិភពលោក ។ សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក៏ដូច្នេះដែរ ប្រសិនបើមានការព្យាយាម និងតស៊ូដូចរូបដែរនោះ

ITF បើក​វគ្គ​បណ្ដុះ​បណ្ដាល​កីឡា​វាយ​កូន​បាល់​រទេះ​រុញ​នៅ​កម្ពុជា

ITF បើក​វគ្គ​បណ្ដុះ​បណ្ដាល​កីឡា​វាយ​កូន​បាល់​រទេះ​រុញ​នៅ​កម្ពុជា