ប្រណាំង​ទូកង​ខ្នាត​អន្តរជាតិ និង​ទូក​បីសន្លឹក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តស្វាយរៀង​

ស្វាយរៀង: នៅ​ទន្លេ​វ៉ៃ​គោ ដែល​ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ រដ្ឋបាលខេត្ត​ស្វាយរៀង នឹងមាន​រៀបចំ​ពិធី​ប្រណាំង​ទូកង​ខ្នាត​អន្តរជាតិ និង​ទូក​បីសន្លឹក ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ​។​

​លោក ស៊ុំ  សុជា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការ​បច្ចេកទេស​ខេត្ត មានប្រសាសន៍​ឲ្យ​ដឹងថា ទូកង​ខ្នាត​អន្តរជាតិ និង​ក្ដា​បីសន្លឹក ដាក់ពាក្យ​ចូលរួម​ប្រណាំង មាន​ទូកង​ខ្នាត​អន្តរជាតិ និង​ក្ដា​បី​សន្លឹង តាម​បណ្ដា​ស្រុក​ទូទាំង​ខេត្ត និង​ទូកង​ខ្នាត​អន្តរជាតិ កងរាជអាវុធហត្ថ ទូទាំង ២៥ ខេត្ត​ក្រុង រួមទាំង​ទូក​ខាង​ភាគី​វៀតណាម​ផងដែរ សរុប​ចំនួន ៥៣ គ្រឿង មាន​កីឡាករ​អ្នក​អុំ ពេញសិទ្ធិ​សរុប​ចំនួន ៩៥៥ នាក់ អ្នក​អុំ​បម្រុង ចំនួន ២៣៨ នាក់​។ ទូកង​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ សរុប ៤៣ គ្រឿង អ្នក​អុំ​ពេញសិទ្ធិ​ចំនួន ៩២៣ នាក់ អ្នក​អុំ​បម្រុង​ចំនួន ២២៦ នាក់​។ ទូក​ប្រភេទ​ទូក​ក្ដា​បីសន្លឹក សរុប ១១ គ្រឿង អ្នក​អុំ​ពេញសិទ្ធិ​ចំនួន ៣២ នាក់ អ្នក​អុំ​បម្រុង​ចំនួន ១២ នាក់​។​

​លោក ស៊ុំ សុជាតិ បាន​បន្តថា សរុប​រួម​(​ក​+​ខ​+​គ​) កីឡាករ​ទាំងអស់ ចំនួន ១១៩៣ នាក់ ប្រតិភូ​ដឹកនាំ​ទូក​សរុប ២៣១ នាក់ និង​ចុងភៅ​សរុប ១១៧ នាក់ ស្រី ២ នាក់​ផងដែរ​។ កម្មវិធី​ប្រណាំង នឹង​ប្រព្រឹត្តិ​ទៅ ចាប់ពី​ម៉ោង ៨ ព្រឹក នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខនេះ នៅ​ទន្លេ​វ៉ៃ​គោ​ក្នុង​ទឹកដី ខេត្តស្វាយរៀង​។​

​សូមបញ្ជាក់ថា ការប្រណាំង​ទូកង ក្នុង​ខេត្តស្វាយរៀង មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​ម្ទិ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំង​សប្បុរសជន​នានា ទាំង​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ផងដែរ​។

​ក្នុងនោះដែរ ក៏​នឹងមាន​ការរក្សាសន្តិសុខ​ពី​សំណាក់​កងកម្លាំង​ទាំងបី​ប្រភេទ​ផងដែរ ហើយ​កម្លាំង​សមត្ថកិច្ច ទាំង​នគរបាល អាវុធហត្ថ យោធា គឺ​ឈរជើង​កន្លែង​សំខាន់ៗ ដើម្បី​រក្សារ​សន្តិសុខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូលរួម​ទស្សនាការ​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ ក៏ដូចជា​ឈរជើង​តាម​ដងផ្លូវ​មួយចំនួន នៅ​ក្រុង​ស្វាយរៀង ផងដែរ​៕