បើក​រ៉ឺម៉ក​ម៉ូតូ​វ៉ា​គ្នា ឌឺ​ផ្ទុះ​ហឹ​ង្សា​បណ្តាលអោយ​របួសធ្ងន់​ម្នាក់​

ភ្នំពេញ: ​ជាងឈើ និង​ជាងដែក​២​ក្រុម បាន​បើក​រ៉ឺម៉ក​ម៉ូតូ​វ៉ា​ប្រដេញ​គ្នា ឌឺដង​សម្តី​ឈានដល់ការប្រើ​អំពើ ហឹ​ង្សា​បណ្តាលអោយ​រងរបួស​ធ្ងន់​ម្នាក់ កាលពី​វេលា​មោង​៩ព្រឹក​ថ្ងៃទី​៣០​ខែតុលា ឆ្នាំ​២០១៥  នៅ​ចំ​ណុ​ការដ្ឋាន​សំណង់​បូរី​ពិភពថ្មី ភូមិ បា​យ៉ាប់សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ​មានឈ្មោះ គុណ ថេត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​មុខរបរ​ជាង ឈើ ស្នាក់នៅផ្ទះជួល ភូមិ​ព្រៃទា សង្កាត់​ចោ​ចៅ ខណ្ឌ​ពោ​ធិ័​សែន​ជ័យ និង​មានស្រុកកំណើត ភូមិ​ព្រែ​កក​ម្ពឹ​ស ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី សន្ធរ ខេត្តកំពង់ចាម​។​

 មុន​កើតហេតុ​ភាគី​ខាង​រងគ្រោះ ជិះ​រ៉ឺម៉ក​ម៉ូតូ ១​គ្រឿង មាន​គ្នា​៤​នាក់ តាម​បណ្តោយ​ផ្លូវម៉ុង​រិទ្ធី​ក្នុងទិសដៅ​ពី លិចទៅ​កើត ខណៈ​មកដល់​ផ្លូវ​ចូល​បុរី​ពិភពថ្មី​ស្រាប់ តែមានរ៉ឺម៉ក់​ម៉ូតូ​១​គ្រឿង​មាន​គ្នា ៧​នាក់​បើក​មក​ឆាប ហើយ​ឌឺដង​សំដី​ដាក់គ្នាក្រោយមក​រ៉ឺម៉ក​ជនរងគ្រោះ បាន​បើក​ទៅមុន​ហើយ​បាន​ឈប់​នៅមុខកន្លែងធ្វើការ ស្រាប់តែ​ក្រុម​បង្ក​របើក​មក​តាម​ពីក្រោយ មកដល់​បាន​ស្ទុះ​ទៅវាយ​ជនរងគ្រោះ បណ្តាលអោយ​រងរបួស​ធ្ងន់ ចំណែក​អ្នកផ្សេង​បាន​រត់គេចខ្លួនចូលក្នុង​ផ្ទះ​អស់​សល់​តែ​ជនរងគ្រោះ​ម្នាក់ឯង ។ ក្រោយពី​វាយ​ហើយ​ក្រុមជនបង្ករ​បាន​រត់​គច​ខ្លួន​បាត់អស់​៕​