ម៉ោង៣និង០៥នាទីរសៀលនេះ​ ប្រមុខការទូតខ្មែរ​ចាប់ផ្តើមលើកឡើង​ពីការវិវត្តចុងក្រោយ​នៃនយោបាយថ្មីៗ​នៅកម្ពុជា

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​នៅវេលាម៉ោង៣និង០៥នាទី​រសៀលថ្ងៃសុក្រនេះ ​លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ​រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមពន្យល់លើកឡើងពី​ការវិវត្តចុងក្រោយនៃនយោបាយថ្មីៗនៅ​កម្ពុជាទៅកាន់អង្គទូត​ទំាងអស់​ប្រចំា​កម្ពុជា​ ពិសេសផ្តោត​សំខាន់ទៅនឹងការដកតំណែង​លោក កឹម សុខា​ ចេញពីអនុប្រធានទី១រដ្ឋសភា ​ការធ្វើបាតុកម្ម​និងអំពើហិង្សាលើអ្នកតំណាងរាស្រ្ត​កាលពីថ្ងៃទី២៦​ តុលា ​២០១៥ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕