​​ផ្តន្ទាទោស​លោក តាំង​ សុខ​ងឺ​ ​ដាក់​ពន្ធ​គារ​៣​ឆ្នាំ​ អនុវត្ត​ទោស​២​ឆ្នាំ​ ទោស​សល់​ព្យួរ​

រាជធានី​ភ្នំពេញ​ ៖ ​តុលាការក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​តុលា​ ​​២០១៥​នេះ​ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក​តាំង​ សុខ​ងឺ ​អតីតមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម​ និង​ប្រទេស​ប្រ៊ុ​យ​ណេ​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ​តែ​ក្នុង​ពេល​ប្រកាស​នេះ​តុលាការ​បាន​កែប្រែ​ពី​បទ​ចោទ​ក្លែង​ឯកសារ​សាធារណៈ​ទៅ​ជា​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ដោយដាក់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ ​តែ​អនុវត្ត​២​ឆ្នាំ​ ។

​ក្នុង​សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​ចំនួន​៥​នាក់​ តែ​៤​នាក់​ទៀត​កាត់​កំបាំង​មុខ​។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៣​ ខែកញ្ញា ​ឆ្នាំ​២០១៥​​ ​បាន​ជំនុំជម្រះ​អតីតមន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាម ​និង​ប្រ៊ុ​យ​ណេ​លោក តាំង​ សុខ​ងឺ​ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​ តែ​តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​ថ្ងៃ​ទី​៥​ កញ្ញា​ ​២០១៥​។​

​គួរ​បញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើក​អង្គសេចក្តី​ជន​ជាប់ចោទ​លោក តាំង​សុខ​ងី អាយុ​៣៩​ឆ្នាំ អតីត​ប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​ផែនការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ សីហា​ ​២០១៥​៕