​​កាត់ទោស​ជនសង្ស័យ​សម្លាប់​នារី​ជាស​ង្សារ​យក​សព​​​ប្លុង​ចោល​នៅ​មាត់ទឹក​​ក្បែរស្ពានជ្រោយចង្វារ

រាជ​ធានី​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី៣០ ​តុលា បាន​លើកយក​សំណុំរឿង​នារី​ម្នាក់ត្រូវ​ជនសង្ស័យ​សម្លាប់​យក​សព​ទៅ​ប្លុង​ចោល​នៅ​មាត់ទឹក​ជាប់​ស្ពាន​ជ្រោយចង្វារក្បែរ​សា​លាបឋ​មសិក្សា​ជ្រោយចង្វារ សង្កាត់-ខណ្ឌ​ជ្រោយចង្វាមក​បើក​សវនាការ​ តែ​សវនាការ​នោះ​ត្រូវ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ ។       

​អង្គ​សវនាការ​លើ​សំណុំរឿង​នេះ​មាន​លោក​វ៉េ​ង ហ៊​ត់ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និងលោក​ចែ សុង ព្រះរាជអាជ្ញា​រង ជា​តំណាង​អយ្យការចំពោះ​មុខ​ជន​ត្រូវ​ចោទ​ឈ្មោះ​ហុង កាលីឌី ហៅ រ៉ា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ និង​មាន​មេធាវី​ការពារ​ក្តី​ គឺ​លោក​ពុធ ឌី​ម៉​ង់  ព្រមទាំង​ចំពោះ​ដើមបណ្តឹង​ គឺ​ឪពុក​ម្តាយ​ជន​រង​គ្រោះ ។

អង្គ​សវនាការ​លើ​សំណុំរឿង​នេះ​តំណាង​អយ្យកា​របាន​ធ្វើការ​ចោទប្រកាន់​លើ​ជន​ត្រូវចោទ​ពី​បទ​ឃាតកម្មដោយ​ប្រើ​អំពើ​ទារុណកម្ម​ឃោ​រឃៅ​ទៅ​លើ​ជនរង​គ្រោះ​។ ដើមចម​ឲ្យ​មាន​សវនាការ​ផ្តន្ទាទោស​លើ​ជន​ត្រូវ​ចោទ​នេះ កាលពី​ថ្ងៃ​ទី​៧ តុលា ២០១៤ វេលា​ម៉ោង​៧​ព្រឹក មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​នារី​ម្នាក់ត្រូវ​ឃាតករ​មិនស្គាល់​មុខ​សម្លាប់ ​ហើយ​យក​សាកសព​ទៅ​ប្លុង​ចោល​នៅ​មាត់ទឹក​គល់​ស្ពាន​ជ្រោយចង្វារ ក្បែរសាលា​បឋម​សិក្សា​ជ្រោយចង្វារធ្វើ​ឲ្យ​មានការ​ភ្ញាក់​ផ្ញើ​ល​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​សាកសពនោះ ទើប​ដឹង​ថា​ ជា​ករណី​ឃាតកម្ម ដោយសារ​សាកសព​មាន​ស្លាកស្នាម​ជាំ​ពេញ​ខ្លួន និង​រិ​ត.ក ។

សាកសព​ត្រូវ​បាន​សាច់ញាតិ និង​ក្រុម​គ្រួសារ​ស្គាល់​អត្តសញ្ញាណ​គឺ​ឈ្មោះ​សុង ដា​វី​ន ភេទស្រី អាយុ២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ ​មានមុខ​របរ​ធ្វើការ​ឲ្យ​ក្រុមហ៊ុនមួយ​នៅ​ក្បែរ​វត្ត​កោះ និង​កំពុង​សិក្សា​នៅ​សកល​វិទ្យាល័យ​វណ្ណ​ដា​គណនេយ្យឆ្នាំទី២ ។

ក្រោយ​ពី​កើត​មាន​អំពើ​ឃាតកម្ម​នោះរយៈពេល​១​ស​ប្តា​រ្ត៍​​​នគរបាល​នាយក​ដ្នា​ន​នគរបាល​ក្រសួងមហាផ្ទៃ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ឡឹ​ក វណ្ណៈ អនុប្រធាន​នាយក​ដ្ឋាន​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក​ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ​កាល​នៅ​ជា​ប្រធាន​នាយក​កណ្តាល​នគរបាល​យុ​ត្តិ​ធ​ម៌ ​​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ហុង កាលី​ឌី​ន មុខរបរ​ប្រឡង​ជាប់​ជា​មន្ត្រីនគរបាល​ជាតិ មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១០៤E0.E1​ផ្លូវ​លេខ ៤៣០​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន៕