អ្នកគាំទ្រ​ក្លិប Middlesbrough រីករាយ​បញ្ចាំង​ភ្លើង​ពិល​ទូរស័ព្ទ​ជា​សញ្ញា​អបអរ​ជ័យជម្នះ​លើ​ក្លិប Man Utd

អ្នកគាំទ្រ​ក្លិប Middlesbrough រីករាយ​បញ្ចាំង​ភ្លើង​ពិល​ទូរស័ព្ទ​ទាំងអស់​គ្នា​បង្កើត​បានជា​ទិដ្ឋភាព​គួរ​ឱ្យ​ចង់​គយគន់ ដើម្បី​អបអរ​ជ័យជម្នះ​ក្នុង​ការ​ប្រកួត Capital One Cup ជុំ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ក្លិប Middlesbrough ​ស៊ុ​តបាល់​ប៉េ​ណា​ល់​ទី​ផ្តួល​ក្លិប Man Utd ក្នុង​លទ្ធផល​១-៣ ក្រោយ​ពី​ប្រកួត​ថែម​ម៉ោង​១៥​នាទី​២​ដង​ទទួលលទ្ធផល​ស្មើ ០-០ កាលពី​យប់​ថ្ងៃ​ទី​២៨ តុលា កន្លង​ទៅ នៅ​ទីលាន​អូ​ល​ត្រេ​ហ្វ​ហ្វ​ត ។ ជ័យជម្នះ​ខាងលើ​ធ្វើ​ឱ្យ​ក្លិប Middlesbrough ឆ្លង​ទៅ​ប្រកួត​នៅ​ជុំ​៨​ក្រុម​ចុង​ក្រោយ​បន្ត ដោយ​រង់ចាំ​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប Everton ៕